មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ គឺជាមន្ទីរពេទ្យឯកជន ឯកទេសរោគកុមារដែលបង្កើតដោយកូនខ្មែរ ដឹកនាំដោយកូនខ្មែរ និងផ្ដល់សេវាកម្មដោយកូនខ្មែរពិតៗ ជាមួយស្ដង់ដាអន្តរជាតិ ដែលមានលោកវេជ្ជបណ្ឌិត វ៉ាន សុខជា អគ្គនាយក ស្ថាបនិក និងជាវេជ្ជបណ្ឌិតឯកទេសរោគកុមារ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ព្រមទាំងបញ្ចប់ការសិក្សានៅប្រទេសបារាំង និងអូស្ត្រាលី ផងដែរ។
ប៉ាម៉ាក់មិនចាំបាច់នាំកូនតូចៗទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព ព្យាបាល និងចំណាយច្រើនទៀតនោះទេ! នៅកម្ពុជា មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ អាចមើលថែ និងព្យាបាលបុត្រធីតារបស់ប៉ាម៉ាក់ដោយការយកចិត្តទុកដាក់បំផុត ជាមួយ Slogan “We Care For Your Child with Our Heart”។
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ បានយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព និងការព្យាបាលកុមារតូចៗចេញពីបេះដូងពិតៗ រហូតក្លាយជាមន្ទីរពេទ្យស្ដង់ដាអន្តរជាតិដែលទទួលស្គាល់ដោយ ISO9001-2015 និង ISO10004-2018 ដំបូងបំផុតនៅកម្ពុជា និងទទួលបានពានរង្វាន់ Pediatric Hospital of The Year in Cambodia 2024 ពី Global Health Asia Pacific។
មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរផ្ដល់សេវាព្យាបាលជាច្រើនដូចជា៖
- សេវាសង្គ្រោះបន្ទាន់ និងមានបន្ទប់សម្រាក២៤ម៉ោង/៧ថ្ងៃ
- ពិគ្រោះ និងព្យាបាលជំងឺទូទៅកុមារ
- កញ្ចប់វ៉ាក់សាំងសំរាប់កុមារស្ដង់ដាអន្តរជាតិ និងកញ្ចប់ពិនិត្យសុខភាពចាប់ពីទារកទើបកើត រហូតដល់ពេញវ័យ
- ការវះកាត់តូច និងសង្រ្គោះកុមាររលាក
- ហើយយើងក៏មានបំពាក់គ្រឿងបរិក្ខារទំនើបៗ សម្រាប់ធ្វើរោគវិនិច្ឆ័យកុមារ (នៅក្នុងមន្ទីរពេទ្យផ្ទាល់) ដូច្នេះយើងនឹងទទួលបានលទ្ធផល
- និងមានការបែងចែកដាច់រវាង ជាន់ទី1 “ជាន់ពិគ្រោះ និងព្យាបាលជំងឺ” និងជាន់ទី2 “ជាន់ពិនិត្យសុខភាព និងចាក់វ៉ាក់សាំង”
មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ មានទីតាំងនៅអគារលេខ៤៩ ផ្លូវ៩៥ កែង៣៦៨ សង្កាត់បឹងកេងកង៣ ដែលមានលេខទំនាក់ទំនង៖
ព័ត៌មានទូទៅ៖ 092 590 555 / 093 590 555
ព័ត៌មានអំពីវេជ្ជបណ្ឌិត៖ 085 590 555 / 069 590 555
ព័ត៌មានអំពីថ្នាំបង្ការ៖ 092 299 555 / 093 294 555
Link Telegram : https://t.me/maxicaredoctorconsultation