មជ្ឈមណ្ឌលកែសម្ភស្ស និងថែរក្សាសម្រស់ FUKANG International ប្រារព្ធខួបលើកទី ៨ ឆ្នាំនិងបើកសម្ពោធសាខាថ្មីនៅកម្ពុជា
Bunthoeun KoemJUNE 16 2025

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលកែសម្ភស្ស និងថែរក្សាសម្រស់ ហ្វូខាង (FUKANG International) បានរៀបចំពិធីប្រារព្ធខួបលើកទី៨ ឆ្នាំ និងសម្ពោធសាខាថ្មីទី២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយកម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងនៅក្នុងសណ្ឋាគារ Sangri-La Phnom Penh ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្ដិយសប្រមាណជាង ៤០០ នាក់។

5

ក្នុងឱកាសនោះលោកស្រី Dong Ya Mei អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ភស្ស និងថែរក្សាសម្រស់ FUKANG International បានគោរពថ្លែងអំណរគុណដល់ គណៈអធិបតី ភ្ញៀវកិត្ដិយស ព្រមទាំងអតិថិជនទាំងអស់ដែលមានវត្ដមាននៅក្នុងកម្មវិធីប្រារព្ធខួបលើកទី៨ និងសម្ពោធសាខាថ្មីរបស់ FUKANG International ដែលធ្វើឲ្យកម្មវិធីមួយនេះប្រព្រឹត្ដិទៅប្រកបដោយភាពឱឡារិក និងអធិកអធម។

លោកស្រីបានបញ្ជាក់ថា «ក្នុងរយៈពេល ៨ ឆ្នាំនេះ យើងបានពុះពារនូវឧបសគ្គជាច្រើន ប៉ុន្ដែក៏យើងទទួលបានសមិទ្ធផលយ៉ាងត្រចះច្រចង់ ដោយមានការជឿជាក់និងគាំទ្រពីអតិថិជនរបស់ FUKANG International ទៅលើវិស័យកែសម្ភស្ស និងថែរក្សាសម្រស់។ ស្នាមញញឹម ការជឿទុកចិត្ដ និងFeedback ល្អៗរបស់អតិថិជនបានផ្ដល់ជាកម្លាំងចិត្ដសម្រាប់យើងខ្ញុំនៅក្នុងការបន្ដបើកនូវអាជីវកម្មបន្ថែម ពិសេសការបើកសាខាថ្មីនាពេលនេះ»។

11

លោកស្រីបានបង្ហើបឲ្យដឹងផងដែរថា FUKANG International ក៏នឹងបង្កើតសាខាឲ្យបាន ៣១ ទីតាំងនៅទូទាំងរាជធានី-ខេត្ដក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់សេវវាកម្មជូនដល់អតិថិជន។ ដោយក្នុងនោះក្រុមហ៊ុននឹងផ្ដោតលើបច្ចេកទេសទំនើ​បៗ ជាមួយនឹងសុវត្ថិភាព ដើម្បីបង្កើតជាមួយនឹងសម្រស់ ក៏ដូចជាផ្ដល់សេវាកម្មល្អៗដល់អតិថិជនទាំងចាស់ និងថ្មី។ លោកស្រីអគ្គនាយិកា​ ក៏អរគុណចំពោះការបន្ដគាំទ្ររបស់អតិថិជន ដើម្បីក្រុមហ៊ុនមានឱកាសអាចផ្ដល់សេវាកម្មកាន់តែច្រើន ក្នុងគម្រោងដែលនឹងបង្កើតសាខាថ្មីចំនួន ៣១ ទីតាំងនៅទូទាំងរាជធានីខេត្ដក្រុង។

លោកស្រីសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលថែកែសម្ភស្ស និងថែរក្សាសម្រស់ FUKANG International នឹងបង្កើតនូវអ្វីដែលថ្មី ទំនើប ល្អប្រសើរ ប្រកបដោយសុវត្ថិភាពនូវសម្រស់ទាន់សម័យជូនទៅដល់អតិថិជន។ ហើយមជ្ឈមណ្ឌលនឹងផ្ដល់នូវស្ដង់ដារនៅក្នុងការកែសម្ភស្ស ក៏ដូចជាថែរក្សាសម្រស់ ជូនដល់អតិថិជន ដើម្បីផ្ដល់នូវទំនុកចិត្ដ ក៏ដូចជាក្ដីសង្ឃឹមរបស់គាត់ឲ្យទទួលបានជោគជ័យ។

19

សូមជម្រាបផងដែរ ដើម្បីអបអរសាទរនូវកម្មវីធីដ៏អស្ចារ្យខាងលើ មជ្ឈមណ្ឌលកែសម្ភស្ស និងថែរក្សាសម្រស់ FUKANG International ក៏បានផ្ដល់ជូននូវកាដូពិសេសជាច្រើនដល់អថិជនរបស់ខ្លួនផងដែរ។ ដោយនៅក្នុងនោះរួមមាន៖ រង្វាន់ទី១៖ បញ្ចូលទឹកប្រាក់ក្នុងកាតសមាជិកចាប់ពី ៥០០ ដុល្លារឡើងទៅនឹងទទួលបានទឹកប្រាក់គុណនឹងពីរ។ រង្វាន់ទី២៖ ទទួលបាននូវសេវាកម្មថែរក្សាសម្ភស្សចំនួន ៥២ ដង។ រង្វានទី៣៖​ទទួលបានការថែមជូននូវកញ្ចប់ថែរក្សាសម្ភស្សចំនួន ៨ កញ្ចប់ រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ៕

9

2

6

17

16

18

7

4

15

14

1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia