កាលពីពេលថ្មីៗនេះ ឧស្សាហកម្មផលិតស្រាបៀរនៅប្រទេសវៀតណាម កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំ គឺការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការពីអ្នកប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលប្រកាសដំឡើងពន្ធលើគ្រឿងស្រវឹង។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសនូវផែនការដំឡើងអត្រាពន្ធលើគ្រឿងស្រវឹងដល់ ៩០% នៅឆ្នាំ ២០៣១។ ដោយក្នុងនោះការដំឡើងពន្ធត្រូវបានបែងចែកចេញជា ៣ ដំណាក់កាលធំៗគឺ ឆ្នាំ២០២៦ ពន្ធនឹងឡើងដល់ ២០%, ឆ្នាំ២០២៨ ពន្ធនឹងឡើងដល់ ៨០% និងឆ្នាំ២០៣១ ពន្ធនឹងឡើងដល់កម្រិត ៩០% ស្របពេលដែលមានច្បាប់ហាមបើកបរដាច់ខាតក្នុងស្ថានភាពស្រវឹង ដែលបានប្រកាសតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។
យ៉ាងណាមិញ ដោយសារតែមូលហេតុខាងលើនេះ បានធ្វើឲ្យក្រុមហ៊ុនឧស្សាហកម្មស្រាបរទេសធំៗដូចជា Heineken របស់ហូឡង់, Carlsberg របស់ដាណឺម៉ាក និងក្រុមហ៊ុនក្នុងស្រុក Sabeco និង Habeco រងសម្ពាធជាងខ្លាំង រហូតដល់ក្រុមហ៊ុន Heineken បានបិទរោងចក្ររបស់ខ្លួននៅវៀតណាមមួយកន្លែងកាលពីឆ្នាំមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook