កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៦នេះក្រុមហ៊ុនApple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានប្រកាសចេញនូវប្រព័ន្ធប្រតិបតិបត្តិការ Version ថ្មីរបស់ខ្លួនគឺ iOS26 ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃiPhone មានការឆាប់អារម្មណ៍ដោយសារតែមានការupdate គួរឲ្យចាប់អារម្មណ៍។
យ៉ាងណាមិញ បើទោះបីជាApple បានបញ្ចេញiOS26 ពិតមែនប៉ុន្ដែក្រុមហ៊ុន Appleមិនទាន់ទម្លាក់ឲ្យប្រើប្រាស់ជាធារណៈឡើយ។ សម្រាប់iOS26 ដែលApple បានបញ្ចេញនេះគឺត្រឹមតែជាVersion Beta ប៉ុណ្ណោះដែលជាទូទៅសម្រាប់ឲ្យយើងប្រើប្រាស់សាកល្បង ជាពិសេសគឺសម្រាប់Developerយកទៅតេស្តប៉ុណ្ណោះ។
ដូច្នេះបើអ្នកដំឡើងទៅiOS26 ដែលជាVersion Beta នេះអ្នកអាចនឹងជួបបញ្ហានៅពេលប្រើប្រាស់ព្រោះវាមិនមែនជាVersion ផ្លូវការនៅឡើយទេ។ ជាក់ស្ដែងអ្នកប្រើប្រាស់iPhone មួយចំនួននៅខ្មែរយើងបន្ទាប់ពីដំឡើងទៅiOS 26 Verson Beta ពួកគាត់ជួបបញ្ហាច្រើនរហូតដល់ត្រូវទម្លាក់Version មកiOS 18វិញ។
អ្វីដែលជាបញ្ហាធំនោះគឺ ពេលឡើងទៅiOS 26 Version Beta អ្នកប្រើប្រាស់iPhone ខ្លះជួបបញ្ហាក្នុងការប្រើប្រាស់App ធនាគារ ដោយបើកApp ធនាគារមិនកើត ដូចជាបើកមិនចេញឬបើកApp វាលោតចេញមកវិញជាដើម។
ដូច្នេះសរុប ពេលនេះមិនគួរដំឡើងទៅiOS26 Version Beta ឡើយព្រោះអ្នកនឹងពិបាកប្រើ។ សម្រាប់iOS 26 ត្រូវបានApple ប្រកាសថានឹងទម្លាក់Version ផ្លូវការនៅអំឡុងខែកញ្ញាខាងមុខនេះ ដូច្នេះចាំដំឡើងiOS 26 Version ផ្លូវការនៅខែកញ្ញាឆ្នាំ២០២៥នេះទើបប្រើទៅមិនជួបបញ្ហា៕