រដ្ឋប្រកាសថា អាជីវកម្មគ្រប់ប្រភេទនឹងត្រូវបិទទ្វារ បើរកឃើញករណីប្រភេទនេះ នៅទីតាំងរកស៊ី
Ping Chou EngFEBRUARY 12 202512 K views

ជាវិធានការរដ្ឋបាលសម្រាប់រាល់អាជីវកម្មគ្រប់ប្រភេទ នឹងប្រឈមការបិទទ្វារជាបណ្ដោះអាសន្ន ឬបិទស្ថាពរ បើករណីអាជ្ញាធររកឃើញថា បណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងរបស់ខ្លួន។

 

នេះបើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំ២០២៥ ចុះហត្ថលេខាដោយ សម្តេចមហាបរវធិបតី ហ៊ុន​​ ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា​

 

ក្នុងនោះអាជ្ញាធរ ខេត្តក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព តាមដានទីតាំងអាជីវកម្មដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ពន្យល់ណែនាំពីការគ្រប់គ្រងនិងកិច្ចការសហការបង្ការ ទប់ស្កាត់មិនឱ្យកើតមានបទល្មើសគ្រឿងញៀន ពិសេសទីតាំងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ និងចាត់វិធានការឱ្យបានតឹងរឹងបំផុត។

 

ចូលរួមទាំងអស់គ្នាមិនឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅបទល្មើសគ្រឿងញៀន ដោយការបេ្តជ្ញាចិត្តថាកម្ពុជាគឺជា ប្រទេសគ្មានគ្រឿងញៀនដែលផ្តើមចេញពីបុគ្គលម្នាក់ ទៅគ្រួសារមួយ ស្អាតស្អំគ្មានគ្រឿងញៀន ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន”៕

 

 

 

អត្ថបទដោយ៖ ពីង ជូអេង 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia