ប៉ុន្ដែមិនដឹងជាខ្ចីលុយធនាគារណាដែលខ្ចីបានលឿនហើយមិនបាច់មានទ្រព្យធនាគារ។ ដូច្នេះថ្ងៃនេះ Business Cambodia សូមណែនាំពីធនាគារនិងគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុចំនួន៧ដែលផ្ដល់កម្ចីដែលមិនចាំបាច់មានទ្រព្យធនាគារ ដែលកម្ចីនេះជាទូទៅគេហៅថាកម្ចីផ្ទាល់ខ្លួន( Personal loan)។
១. ធនាគារវីង៖ កម្ចីផ្ទាល់ខ្លួនរបស់ធនាគារវីង បងប្អូនអាចខ្ចីលុយមិនចាំបាច់មានទ្រព្យធានាគារ ជាពិសេសបងប្អូនអាចស្នើកម្ចីតាមAapp ធនាគារវីងបាន ដោយកម្ចីនេះមានភាពងាយស្រួលហើយរហ័សទាន់ចិត្ត។
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK៖ AMK មានកម្ចីផ្ទាល់ខ្លួនដែលមានឈ្មោះថាកម្ចីឌីជីថល ដែលបងប្អូនអាចខ្ចីសម្រាប់តម្រូវការក្នុងគ្រួសារនិងអាជីវកម្មហើយអាចខ្ចីបានដល់ទៅ៥ពាន់ដុល្លារ។ បងប្អូនអាចខ្ចីតាមអនឡាញដោយដោយទៅតាមផេក AMK Digital។
៣. ធនាគារ ឈីហ្វ៖ ធនាគារឈីហ្វមានកម្មវិធីកម្ចីខ្នាតតូចមួយឈ្មោះថា Chief Easy ដែលបងប្អូនអាចស្នើកម្ចីបាននៅក្នុងApp Chief Easy បានគ្រប់ពេលវេលានិងទីកន្លែងហើយខ្ចីបានដល់ទៅ៥ពាន់ដុល្លារ
៤. ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ឥណទានគ្មានទ្រព្យបញ្ចាំរបស់ធនាគារប្រៃសណីយ៍កម្ពុជា បងប្អូនអាចខ្ចីបានរហូតដល់ទៅ៣ម៉ឺនដុល្លារនិងរយៈពេលកម្ចីចំនួន២៤ខែ។
៥. ធនាគារ PPCBank៖ ធនាគារ PPCBank មានកម្ចីរហ័សដែលបងប្អូនអាចខ្ចីបានពី១,២០០,០០០ដល់ទៅ២,០០០,០០០រៀល ជាពិសេសបងប្អូនអាចខ្ចីតាម App របស់ធនាគារ PPCBank ក៏បានដែរ។
៦. ធនាគារ ស្ថាបនា៖ កម្ចីផ្ទាល់ខ្លួនគ្មានទ្រព្យបញ្ចាំរបស់ធនាគារស្ថាបនា បងប្អូនអាចខ្ចីបានដល់ទៅ៣ម៉ឹនដុល្លារ ហើយការប្រាក់ប្រចាំថ្ងៃចាប់ពី១៤.៤០%។
៧. ធនាគារ CIMB៖ ឥណទានបុគ្គលរបស់ធនាគារ CIMB បងប្អូនអាចខ្ចីបានចំនួន២៥,០០០ដុល្លារ រយៈពេលខ្ចីវែងរហូតដល់ទៅ៦០ខែដោយមិនចាំបាច់មានទ្រព្យធានាឡើយ។