បុរី វិមានភ្នំពេញ និង ធនាគារ PPCBank  ចាប់ដៃគូផ្តល់ជូនជម្រើសឥណទានគេហដ្ឋានដែលមាន​ភាពបត់បែន
Bunthoeun KoemFEBRUARY 13 2025

កាលពីរសៀលថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025កន្លងទៅនេះ បុរី វិមានភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ដែលជាក្រុមហ៊ុនមេរបស់ បុរី វិមានភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារភ្នំពេញពាណិជ្ជក្រោមអធិបតីភាពរបស់លោក Lee Jin Young នាយកប្រតិបត្តិ របស់ធនាគារភ្នំពេញពាណិជ្ជ (PPCBank)។ នេះជាវឌ្ឍនៈភាពដ៏ថ្មីស្រឡាងមួយទៀតរបស់ បុរី វិមានភ្នំពេញ ក្នុងការបន្ថែមជម្រើសធនាគារជាមួយអត្រាការប្រាក់ប្រកួតប្រជែងដើម្បីបង្កើនភាពងាយស្រួល និងអាចក្លាយជាម្ចាស់លំនៅឋានបានគ្រប់គ្នា។ ជាសមិទ្ធផលពីការសហការនេះ ធនាគារភ្នំពេញពាណិជ្ជ បានផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ បុរី វិមានភ្នំពេញ ទាំងអស់នូវទំហំឥណទានរហូតដល់80% នៃតម្លៃអចលនទ្រព្យជាមួយរយៈពេលកម្ចីរហូតដល់30ឆ្នាំ សម្រាប់ឥណទាននេះមានអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ និងសមរម្យដែលអនុញ្ញាតអោយអតិថិជនអាចក្លាយជាម្ចាស់លំនៅឋានកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ទាំងសម្រាប់បុគ្គល​ និងគ្រួសារ ដែលកំពុងស្វែងរកទិញគេហដ្ឋានលើកដំបូងរបស់ពួកគេ ឬស្វែងរកអចលនទ្រព្យថ្មី ដែលប្រសើរជាងមុន។

 

Photo 2025 02 13 19 59 53

 

យោងតាមប្រសាសន៍របស់នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ « នៅធនាគារភ្នំពេញពាណិជ្ជ យើងជឿជាក់ថា ភាពជាម្ចាស់គេហដ្ឋាន​គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទាំងបុគ្គល និងគ្រួសារហើយយើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ជំហាននៃដំណើរនោះ » លោកបានបន្តទៀតថា «តាមរយៈការផ្តល់ជូននូវជម្រើសប្រាក់កម្ចីដែលមានភាពបត់បែន យើងកំពុងធ្វើអោយប្រជាជនកម្ពុជាកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់គេហដ្ឋានដែលនឹងធានាបាននូវ អនាគតសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការរបស់យើងជាមួយ បុរី វិមានភ្នំពេញ គឺជាឱកាសដ៏រីករាយមួយក្នុងការធ្វើអោយសុបិននេះក្លាយជាការពិតសម្រាប់មនុស្សជាច្រើន»។

 

Photo 2025 02 13 20 08 06

 

បុរី វិមានភ្នំពេញ លោកអ្នកឧកញ៉ា លី ហួរ  បានមានប្រសាសន៍ថា « ការដែលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន ឯ.ក មានការអភិវឌ្ឍខ្លាំងរហូតឈានដល់បង្កើតគម្រោងលំនៅឋានទី17 និងបន្តបង្កើតគម្រោងបន្តបន្ទាប់ទៀត ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសោភ័ណភាពផ្ទះ សេវាកម្ម គុណភាពសំណង់ ទីតាំងគម្រោង និងអ្វីដែលពិសេសមិនអាចខ្វះបានគឺដៃគូអាជីវកម្មរបស់ក្រុមហ៊ុនល្អ ជាក់ស្តែងដូចក្នុងថ្ងៃនេះ បុរី វិមានភ្នំពេញ និងធនាគារភ្នំពេញពាណិជ្ជ បានចុះហត្ថលេខាព្រមព្រៀងសហការផ្តល់កម្ចីទិញផ្ទះជូនអតិថិជនដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលមានបំណងចង់ទិញផ្ទះ និងទទួលបានកម្ចីតាមតាមរយៈធានាគារ ចំពោះផ្ទះដែលខ្លួនពេញចិត្ត»។

 

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន បុរី វិមានភ្នំពេញ បានអភិវឌ្ឍគម្រោងលំនៅឋានរហូតដល់ទៅ17គម្រោង មានប្រភេទផ្ទះជាច្រើនដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម ភូមិគ្រឹះ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមផងដែរ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ទិញលំនៅឋានក្នុងគម្រោងរបស់បុរី វិមានភ្នំពេញ អាចទាក់ទងតាមរយៈលេខទូរសព្ទ 085 75 6666៕ 

 

Photo 2025 02 13 20 08 25

Photo 2025 02 13 20 08 16

Photo 2025 02 13 20 08 33

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia