សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ប្រកាសបើកវគ្គសិក្សាថ្មីថ្ងៃទី១ ខែសីហា ជាមួយអាហារូបករណ៍រហូតដល៣០% និងការផ្តល់ជូនពិសេស
Daneth MechJULY 30 2024

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ប្រកាសបើកវគ្គសិក្សាថ្មីនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្រាប់កម្មវិធីមត្តេយ្យ ភាសាអង់គ្លេស ​និងភាសាចិន និងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២។

Photo 2024 07 30 14 10 12

ដើម្បីអបអរបើកវគ្គសិក្សាថ្មីនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់៣០% លើតម្លៃសិក្សា កញ្ចប់សិក្សាគ្រួសារ ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សារហូតដល់៥ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនមួយថ្ងៃមុនកាលបច្ឆេទចូលរៀនខាងលើ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ឬតេឡេក្រាម @wegcustomerservice

Photo 2024 07 30 14 10 02

គួរបញ្ជាក់ថា ក្រៅពីកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំបញ្ចូលក្នុងកម្មវិធីដែលនាំមកពីក្រៅប្រទេស ដោយផ្តោតទៅលើជំនាញបំណិនសតវត្សរ៍ទី២១ ពោលគឺដើម្បីជួយឱ្យសិស្សអាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ច ក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគតដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា, កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព។

នៅឆ្នាំសិក្សាថ្មីនេះ បណ្តាញសាលារៀននឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីជួយកសាងសិស្សានុសិស្សឱ្យក្លាយជាមូលធនមនុស្សរបស់កម្ពុជា ដែលមានដូចជា មុខវិជ្ជាបច្ចេកវិទ្យា និងព័ត៌មាន (ICT) មុខវិជ្ជាសីលធម៌ពលរដ្ឋនិងចរិយាវិទ្យា មុខវិជ្ជាបំណិនជីវិត ក៏ដូចជាមុខវិជ្ជាសេដ្ឋកិច្ចជាដើម។

Photo 2024 07 30 14 10 22

លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឳ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៤,​ E-school សម្រាប់សិស្សថ្នាក់ទី៩ ដល់ទី១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១៥ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៤០០០​ នាក់ ​។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួលសង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុងច្បារមន សាខាឈូកមាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង​ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia