កំពុងស្វែងរកការងារ! មកស្គាល់វេបសាយ៤ រកការងារទៅតាមវិស័យត្រូវនឹងជំនាញបានលឿននៅខ្មែរ
Toeuy HongJUNE 17 2025264 views

 

មានមនុស្សមិនតិចទេដែលកំពុងស្វែងរការងារធ្វើនៅតាមបណ្ដាញសង្គមនានាដែលត្រូវចំណាយពេលច្រើនប៉ុន្ដែមិនអាចស្វែងរកការងារដែលត្រូវនឹងជំនាញឬបទពិសោធន៍របស់ខ្លួន។ ជុំវិញការស្វែងរកការងារធ្វើ ខាងក្រោមនេះ Business Cambodia សូមណែនាំពីវេបសាយចំនួន៤ដែលបងប្អូនអាចស្វែងរកការងារបានទៅតាមវិស័យនិងតាមជំនាញរបស់អ្នក។

 

. BongThom.com

វេបសាយ BongThom.com គឺវេបសាយស្វែងរកកាងារដែលល្បីល្បាញនិងបានបង្កើតយូរមកហើយ។ ពេលចង់ស្វែងរកការងារធ្វើ គេតែងតែចូលមើលវេបសាយនេះព្រោះងាយស្រួលក្នុងការស្វែងរកការងារទៅតាមវិស័យនិងតាមជំនាញរបស់អ្នក។ ចូលទៅកាន់វេបសាយសូមចុចនៅទីនេះ

 

. CAMHR

 CAMHR ក៏ជាវេបសាយមួយល្បីល្បាញសម្រាប់អ្នកដែលចង់ស្វែងរកការងារធ្វើផងដែរដោយប្រមូលផ្ដុំទៅដោយការងារជាច្រើនទៅតាមវិស័យផ្សេងៗនៅប្រទេសកម្ពុជា។ ជាពិសេសវេបសាយនេះក៏អនុញ្ញាតឲ្យអ្នកដាក់CVដើម្បីស្វែងរកការងារធ្វើផងដែរ។ ចូលទៅកាន់វេបសាយសូមចុចនៅទីនេះ

 

. Cambojob

 Cambojob អាចឲ្យអ្នកស្វែងរកការងាររាប់ពាន់ មានទាំងការងារថ្មីៗ ការងារដែលពេញនិយមនិងការងារដែលបានប្រាក់ខែខ្ពស់។ មិនតែប៉ុណ្ណោះវេបសាយនេះក៏មានអត្ថបទចែករំលែកពីការផ្កល់ប្រឹក្សាលើអាជីពការងារផងដែរ។ ចូលទៅកាន់វេបសាយសូមចុចនៅទីនេះ

 

. JobNet

JobNet ក៏មិនខុសពីវេបសាយទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើដែរ ដោយអ្នកអាចស្វែងរកការងារយ៉ាងសម្បូរបែបទៅតាមវិស័យ ជំនាញនិងបទពិសោធន៍ដែលអ្នកមាន។ ចូលទៅកាន់វេបសាយសូមចុចនៅទីនេះ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia