នាពេលបច្ចុប្បន្ននេះ មានបងប្អូនភាគច្រើនជាពិសេសនោះគឺអ្នករស់នៅតាមខេត្តតែម្តងនាពេលពួកគាត់បានវេរលុយដើម្បីទិញអីវ៉ាន់ហើយគ្រាន់តែវេរលុយភ្លាមអ្នកលក់ខ្លះគឺប្លុកយើងចោល ហើយមិនបានដាក់អីវ៉ាន់ឱ្យយើងនោះទេ ជាហេតុធ្វើឱ្យយើងជាអ្នកទិញត្រូវចាញ់បោកគេអស់ទាំងលុយទទេរៗ។
ជាមួយគ្នានោះដែរ សម្រាប់ពេលនេះបើបងប្អូនកំពុងតែជួបករណីវេរលុយទិញអនឡាញតែមិនបានអីវ៉ាន់គឺបងប្អូនអាចប្តឹងបាន ដោយបងប្អូនអាចឆាតចូលផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬអាចឆាតទៅកាន់ផេកមួយទៀតគឺ នាយកដ្ឋាននគរបាលទេសចរណ៍ និងមួយទៀតបងប្អូនអាចស្កេនតាមរយៈ QR ដែលចាបក្រហមនឹងដាក់នៅខាងក្រោមនេះក៏បានដែរ។
គួរបញ្ជាក់ថា នៅក្នុងករណីប្តឹងនេះ គឺបងប្អូនមិនចំណាយលុយនោះទេដោយបងប្អូនបើសិនជួបបញ្ហាទិញអនឡាញហើយតែមិនបានអីវ៉ាន់នេះគឺកុំខ្លាចក្នុងការប្តឹង ព្រោះពេលនេះនាយកដ្ឋាននគរបាលទេសចរណ៍បើកឱ្យបងប្អូនប្តឹងបានហើយបើសិនជាជួបករណីទិញអនឡាញហើយដល់ថ្ងៃមិនឃើញអីវ៉ាន់នោះ៕