ចាក់សាំងរាល់ថ្ងៃ តិចអត់ដឹងយីហោខ្មែរ! មកស្គាល់ការ៉ាស់សាំង៣ នៅខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ១០០ភា.គរយ
ធី ស្រីល័ក្ខJUNE 17 20252.7 K views

ចូលចាក់សាំងរាល់ថ្ងៃ តិចអត់ដឹងថាពេលខ្លះបងប្អូនចូលចាក់សាំងចំយីហោរបស់ខ្មែរយើង ខណៈនោះមានយីហោការ៉ាស់៣ ដែលកូនខ្មែរជាអ្នកបង្កើតឡើង១០០ភាគរយដោយយីហោជាការ៉ាស់សាំងខ្មែរមានដូចជា៖ Sokimex, Tela Khmer, BVM Petroleum។ ជាមួយគ្នានោះដែរ ពេលនេះចាបក្រហមនឹងនាំបងប្អូនមកស្គាល់កូនខ្មែរដែលជាអ្នកបង្កើតការ៉ាស់សាំងនេះឡើងមក៖

១. BVM Petroleum

BVM Petroleum គឺជាម៉ាកយីហោផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាព និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ និងក្លាយជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយនៅក្នុងវិស័យលក់ និងចែកចាយប្រេងឥន្ធនៈក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោកស្រី ស៊ូ សុភីវ៉ាន់ ដែលជា នាយិកាប្រតិបត្តិរបស់ BVM Petroleum បានមានប្រសាសន៍ថា សម្រាប់ការ៉ាស់សាំង BVM Petroleum គឺត្រូវបង្កើតឡើងដោយកូនខ្មែរ១០០ភាគរយ។

នៅក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺផ្ដោតលើគុណភាព និងប្រសិទ្ធភាពក្នុងគ្រប់ផ្នែកនៃប្រតិបត្តិការ។ ចាប់តាំងពីលទ្ធកម្មនៃផលិតផលរហូតដល់សេវាកម្មដឹកជញ្ជូនទៅដល់ទីតាំងអតិថិជន ឬស្ថានីយ ពួកយើងធានាថា អតិថិជនរបស់ពួកយើងនឹងទទួលសេវាកម្មដែលល្អប្រសើរបំផុតពីក្រុមការងារ។ តាមរយៈការគាំទ្រ និងជំនឿចិត្តដែលអតិថិជនមានចំពោះ ប៊ីវីអឹម ធ្វើឱ្យពួកយើងរក្សាចំណែកទីផ្សារជាក្រុមហ៊ុនក្នុងស្រុកនាំមុខមួយក្នុងវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។ សម្រាប់បងប្អូនដែលចង់ក្លាយជាដៃគូអាជីវកម្មអាចទំនាក់ទំនងតាមលេខ 095 555 801។

19

២.កម្ពុជា តេលា

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex។ ស្ថិតក្រោមការដឹកនាំអស់រយៈពេល ២ឆ្នាំ របស់លោកឧកញ៉ា អគ្គនាយក ឈុន អូន ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះពី Kadimex ទៅជា កម្ពុជាតេលា វិញក្នុងឆ្នាំ ១៩៩៥ បើគិតមកដល់ពេលនេះ កម្ពុជាតេលា បានឈរជើងក្នុងវិស័យឥន្ធនៈនេះមានរយៈ ៣១ឆ្នាំមកហើយ។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកម្ពុជាតេលា មានស្ថានីយស្តុកប្រេងធំៗចំនួន ២កន្លែងគឺ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និងមានស្ថានីយលក់រាយប្រេងឥន្ធនៈសរុបចំនួន ១,៨៩៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែរីកចម្រើនជាមួយនឹងគម្រោងជួសជុល និងពង្រីកយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខផងដែរ។ ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ  023 885 551។

17

៣.សូគីម៉ិច(Sokimix)

ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច(Sokimix) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ ដែលមានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ ចំណែកក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex ខណៈក្រុមហ៊ុនធំៗទាំង២នេះគឺជារបស់ខ្មែរផងដែរ។

គួរបញ្ជាក់ថា សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរដឹកប្រេងឥន្ធនៈផ្ទាល់ខ្លួន ហើយនឹងមានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦ម៉ឺនតោន។ហើយក្រុមហ៊ុនសូគីម៉ិច ក៏មានស្ថានីយស្តុកប្រេងចំនួន ៥ និងមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ ទីតាំងផងដែរ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ  088 564 6455 ៕

18

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia