គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាព្រលានយន្ដហោះធំជាងគេនៅក្នុងប្រទេសកម្ពុជា និងធំលំដាប់ទី៩ នៅលើពិភពលោកផងដែរ។ ព្រលានយន្ដហោះលំដាប់ 4F នេះត្រូវបានសាងសង់ដោយក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ព្រលានយន្ដហោះអន្ដរជាតិដ៏ធំនេះត្រូវបានសាងសង់លើផ្ទៃដី២៦០០ ហិកតា មានទីតាំងស្ថិននៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខណៈទុនសម្រាប់ការចំណាយគឺមានចំនួន ១៥០០ លានដុល្លារឯណោះ។ យ៉ាងណាគិតមកដល់ពេលនេះ ការសាងសង់ស្រេចរួចរាល់ស្ទើរទាំងស្រុករង់ចាំតែថ្ងៃបើកឲ្យហោះហើរតែប៉ុណ្ណោះ។
យោងតាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។
មុននឹងពេលវេលាបើកដំណើរការមកដល់ ថ្មីៗនេះ ក្រុមហ៊ុន OCIC ក៏បានបង្ហាញវីដេអូ នៃសកម្មភាពសាងសង់ និងរូបរាងទាំងស្រង់នៃព្រលានយន្ដហោះអន្ដរជាតិតេជោនេះផងដែរ។ សូមទស្សនាវីដេអូដែលមានភ្ជាប់នៅខាងក្រោម៖