«ចង់ធូរធារ ត្រសៀលក្បែរមាន ត្រូវបណ្តុះលំហូរលុយចាប់ពីពីរច្រកឡើងទៅ» ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែធ្វើការពីផ្ទះ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារបរក្រៅម៉ោងខ្លឹមទាំង ១០ ដែលអ្នកគួរសម្លឹងមើល បន្ទាប់ពីប្រាក់ខែគោលក្នុងក្រុមហ៊ុន៖
១/. អ្នកសរសេរអត្ថបទ (Content Writer / Copywriter)៖ អ្នកមានសមត្ថភាពសរសេរអត្ថបទល្អ ជាពិសេសអត្ថបទពាណិជ្ជកម្ម អត្ថបទ SEO ឬ Script សម្រាប់វីដេអូ អាចទទួលបានចំណូល ១០-១០០ដុល្លារ ក្នុងមួយអត្ថបទ។ អ្នកអាចរកអតិថិជនតាមរយៈគេហទំព័រ Upwork, Fiverr ឬតាមបណ្តាញសង្គម។
២/. អ្នកសរសេរសាច់រឿងសម្រាប់ YouTube៖ ការចងសាច់រឿងសម្រាប់វីដេអូ YouTube ជាការងារដែលត្រូវការភាពច្នៃប្រឌិត។ អ្នកអាចចំណាយពេលត្រឹមតែ ២–៣ម៉ោង ក្នុងមួយសាច់រឿង ហើយទទួលបានចំណូលចាប់ពី ១៥-៥០ដុល្លារ។
៣/. អ្នករចនារូបភាព (Graphic Designer)៖ ដោយប្រើកម្មវិធី Canva ឬ Photoshop អ្នកអាចរចនាផ្ទាំងផ្សព្វផ្សាយ Logo ឬ Banner ដែលទទួលបានប្រាក់ចំណូលចន្លោះពី ១០-២០០ដុល្លារ ក្នុងមួយ project។
៤/. អ្នកកាត់តវីដេអូ (Video Editor)៖ ការកាត់តវីដេអូ TikTok, Reels ឬ YouTube Shorts កំពុងមានតម្រូវការខ្ពស់។ អ្នកអាចទទួលបាន ១០-៥០ដុល្លារ ក្នុងមួយវីដេអូ ប្រសិនបើមានជំនាញកាត់តល្អ។
៥/. អ្នកថតសំឡេង (Voice-over Artist)៖ បើអ្នកមានសំឡេងល្អ អ្នកអាចធ្វើការថតសំឡេងសម្រាប់វីដេអូ ឬកម្មវិធីផ្សព្វផ្សាយ ដោយទទួលបានចំណូល ២០-១០០ដុល្លារ ក្នុងមួយសំឡេង។ អ្វីដែលអ្នកត្រូវការគឺ ការម៉ាយក្រូហ្វូនល្អមួយ និងបន្ទប់ស្ងប់ស្ងាត់។
៦/. អ្នកបង្រៀនតាមអ៊ីនធឺណិត (Online Tutor)៖ បង្រៀនភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា ឬជំនាញផ្សេងៗ តាម Zoom ឬ Google Meet អាចរកបានចំណូល ៥-៣០ដុល្លារ ក្នុងមួយម៉ោង។ អ្នកអាចបង្រៀនត្រឹមតែ ១-២ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
៧/. អ្នកផ្សព្វផ្សាយ Affiliate៖ បង្កើតគណនី TikTok ឬ Facebook ដើម្បីផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុន ហើយទទួលបានភាគរយពីការលក់នោះ។
៨/. អ្នកគ្រប់គ្រងបណ្តាញសង្គម (Social Media Manager)៖ ការគ្រប់គ្រង Fanpage ឬគណនី Instagram សម្រាប់អាជីវកម្មនីមួយៗ ជាផ្នែកសំខាន់ក្នុងការលើកស្ទួយ Brand។ អ្នកអាចបំពេញការងារនេះត្រឹមតែ ២-៣ម៉ោងក្នុងមួយថ្ងៃ ដោយទទួលបានចំណូលខ្ទង់ ៣០០ដុល្លារ ក្នុងមួយខែ។
៩/. Content Creator សម្រាប់ TikTok និង Facebook៖ បើអ្នកមានទេពកោសល្យក្នុងការផលិតវីឌីអូបែបកម្សាន្ត ឬចែករំលែកចំណេះដឹង បង្ហោះលើបណ្តាញសង្គម TikTok ឬ Facebook Page ហើយមានអ្នកតាមដានច្រើន នោះអ្នកនឹងមានឱកាសរកចំណូលពីការផ្សព្វផ្សាយ Affiliate និង Brand Sponsorship ជាដើម។ ចំណូលជាមធ្យមអាចរកបាន ៥០-១០០០ដុល្លារ ក្នុងមួយខែ អាស្រ័យលើចំនួនអ្នកតាមដាន និងឥទ្ធិពលនៃការផ្សព្វផ្សាយ។
១០/. អ្នកលក់ផលិតផលឌីជីថល (Digital Product Seller)៖ បង្កើត និងលក់ Ebook, Template CV, Planner ឬ Guide Book តាម Etsy, Gumroad ឬ Telegram channel។ ជារបៀបបង្កើតប្រាក់ចំណូលអកម្មពីការបង្កើតផលិតផលតែម្តង។
យ៉ាងណាមិញ លោក Sebastián Siseles អនុប្រធានគ្រប់គ្រងជាន់ខ្ពស់នៅ Freelancer.com បានប្រាប់ CNBC Make It យ៉ាងដូច្នេះថា៖ «ទីផ្សារការងារក្រៅម៉ោងលើអនឡាញសម្រាប់ជំនាញផ្នែកបច្ចេកវិទ្យាឯករាជ្យ បានផ្ទុះឡើងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ បើទោះបីក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាហាក់ធ្លាក់ចុះនិងកំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនក៏ដោយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook