ផ្លូវថ្មើរជើង Walk Street បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ និងទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិនៅក្នុងរាជធានីភ្នំពេញ។ ដោយឃើញមានសន្ទុះនៃការគាំទ្រច្រើន ថ្មីៗ រាជដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវថ្មើរជើងខាងលើ និងប្រសិទ្ធភាពឈ្មោះថា «ផ្លូវថ្មើរជើងចតុមុខ» ផងដែរ។
យោងតាមសេចក្ដីជូណដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា បានឲ្យដឹងថា ពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅខាងមុខផ្សាររាត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
សូមជម្រាបថា ផ្លូវថ្មើរជើងចតុមុខ នេះគឺមានទីតាំងនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ដិ (ចាប់ពីផ្លុវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ខណៈថ្មើរជើងនេះ ត្រូវបានបើកដំណើរការរៀងរាល់ចុងសប្ដាហ៍គឺថ្ងៃទីសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់៕