ក្រុមហ៊ុន GANZBERG លេងឈុតធំដោយអញ្ជើញ 2NE1 ទាំងក្រុមមកសម្ដែងនៅខ្មែរ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍
Daneth MechJUNE 17 2025

2

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ២០២៥៖  ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ 

ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ ពោលគឺឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក ដើម្បីចុះកុងត្រានាំយកកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មកសម្ដែងនៅខ្មែរ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដោយនាំយកតារាដ៏ល្បីរបស់កូរ៉េខាងត្បូង ចំនួន 4 រដូវកាលមកហើយ ដោយនៅរដូវកាលទី1 បាននាំយកលោក Rain និងកញ្ញា HyunA រដូវកាលទី2 បាននាំយកលោក PSY រដូវកាលទី3 បាននាំយក K-Pop IDOL ដល់ទៅ 3 រូបគឺ លោក DK លោក JU-NE និង កញ្ញា Hyolyn ហើយរដូវកាលទី4 បាននាំយកលោក TAEYANG និងរដូវកាលទី5 នេះគឺនាំយក 2NE1 ទាំងក្រុមតែម្ដង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia