ពូកែដឹកនាំមែន! សុខៗStarbucks ប្រមូលបុគ្គលិករាប់ពា.ន់នាក់ ធ្វើរឿងធំ១នេះ មិនធ្លាប់មានពីមុនមក
Ping Chou EngJUNE 17 2025163 views

ក្នុងយុទ្ធនាការស្តារឡើងវិញ #BackToStarbucks របស់នាយកប្រតិបត្តិ Starbucks លោក Brian Niccol បានដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំថ្មី ពង្រឹងភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនតាមរយៈការប្រមូលបុគ្គលិកដែលជាអ្នកគ្រប់គ្រងហាងជាង១៤០០នាក់មកពីហាងនៅជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងស្វែងរកកំពូលបុគ្គលិក។

ខណៈកម្មវិធីស្វែងរកកំពូលបុគ្គលិកនេះ គឺជាលើកដំបូងហើយសម្រាប់ Starbuck លើការប្រកួតកម្រិតជើងឯកពិភពលោក ដោយផ្អែកលើនូវអ្វីដែលបារីស្តានៅ Starbucks ធ្វើជារៀងរាល់ថ្ងៃ។ ក្នុងនោះពួកគេម្នាក់ៗត្រូវប្រកួតគ្នា លើរបៀបនៃការកសាងសហគមន៍ និងការធ្វើការងាររួមគ្នា ដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជន រហូតដល់ការផលិតនិងឆុងកាហ្វេដែលមានគុណភាពខ្ពស់។

បន្ទាប់មកគេនឹងចម្រាញ់យកអ្នកឈ្នោះ១២រូប ដោយពួកគេត្រូវបង្កើនឥទ្ធិពលនៅក្នុងសហគមន៍ឬតំបន់រស់នៅរៀងៗខ្លួន តាមរយៈការប្រើមូលនិធិ Starbucks ដែលផ្តល់ឱ្យចំនួន១ម៉ឺនដុល្លារ សម្រាប់ធ្វើសប្បុសរធម៌និងសកម្មភាពផ្សេងៗដែលបុគ្គលិកគិតថាមានប្រយោជន៍ដល់សង្គម។

នៅក្នុងការប្រកួតពានរង្វាន់កំពូលបុគ្គលិក Starbucks Global Barista Championship ម្ចាស់ជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ដូចជាឱកាសដើម្បីដកពិសោធនៅហាង Starbucks Reserve Roasteries ចំនួនប្រាំមួយនៅជុំវិញពិភពលោករួមមានទីក្រុង Chicago, Milan, New York City, Seattle, Shanghai និង Tokyo។ ពិសេសជើងឯកក៏នឹងមានឱកាសពិសេសក្នុងការសហការបង្កើតភេសជ្ជៈសម្រាប់ហាងកាហ្វេ Starbucks សម្រាប់ការចេញលក់ផងដែរ។

ពិតណាស់យីហោកាហ្វេ Starbucks បានសាងកេរ្តិ៍ឈ្មោះនិងត្រូវបានគេទទួលស្គាល់ដោយស្ថាប័នធំៗនៅអឺរ៉ុប ក្នុងនាមជាក្រុមហ៊ុនដឹកនាំបុគ្គលិកបានល្អបំផុត និងជាក្រុមហ៊ុនមួយដែលផ្តល់ការបណ្តុះបណ្តាលលំដាប់កំពូល រួមជាមួយនឹងអត្ថប្រយោជន៍ដូចជា ការធានារ៉ាប់រងសុខភាព ថ្លៃសិក្សានៅមហាវិទ្យាល័យ និងសមធម៌នានា សូម្បីតែសម្រាប់បុគ្គលិកក្រៅម៉ោងក៏ដោយ។

សម្រាប់ការចាត់ទុកមនុស្សជាដើមទុនដំបូងបង្អស់របស់ Starbucks គឺជាយុទ្ធសាស្រ្តបណ្តាក់ទុនដែលអាចទូទាត់ត្រឡប់បានតាមពេលវេលា។ ខណៈពេលដែលយុទ្ធនាការ#BackToStarbucks របស់ CEO ថ្មីលោក Brian Niccol ដើម្បីពង្រឹងក្រុមហ៊ុន បង្កើនការលក់ គឺកិច្ចការដំបូងត្រូវផ្តោតលើមនុស្សអ្នកធ្វើ៕

1749671286429

Starbucks Global Barista Championship L E25 44 Scaled

Starbucks Global Barista Championship L E25 1

Starbucks Global Barista Championship L E25 30 Scaled

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia