គោលការណ៍ធំ១នេះ Warren Buffett តែងប្រកាន់ជានិច្ចដើម្បីព្យាយាមបញ្ចៀសខ្លួនពីភាពបរាជ័យ
Kan DaraDECEMBER 24 202396 views

Warren Buffett ត្រូវបានគេស្គាល់ថាជាបុរសចំណាស់ម្នាក់ដែលឈ្លាសវៃ និងបានផ្តល់ដំបូន្មានល្អជាច្រើនទៅកាន់សាធារណជនក្នុងពិភពលោក។ មិនតែប៉ុណ្ណោះរាល់ការចែករំលែករបស់ស្តេចវិនិយោគរូបនេះតែងឱ្យតម្លៃខ្លាំងបំផុតទៅលើការទំនាក់ទំនង ដោយផ្សាភ្ជាប់ជាមួយនឹងបទពិសោធន៍ខ្លួនមកស្រាយបញ្ជាក់ឱ្យដឹងបន្ថែមថា «ទំនាក់ទំនង ជាកត្តាដែលធ្វើឱ្យលោកអាចរីកខ្លួនក្លាយជាបុគ្គលជោគជ័យដល់សព្វថ្ងៃ(ទំនាក់ទំនងជាមួយបុគ្គលរកស៊ី...)»

 

ស្របជាមួយនឹងការវិវត្តន៍ខ្លួនក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកនេះផងដែរ មានរឿងមួយដែលពុំសូវមានមនុស្សច្រើននោះទេបានដឹងពី Warren Buffett​ ប្រកាន់ភ្ជាប់គោលការណ៍ដែលធ្វើឱ្យលោកអាចចៀងវាងពីភាពបរាជ័យបានទោះស្ថិតនៅក្នុងស្ថានការណ៍តានតឹងយ៉ាងណាក៏ដោយ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Inc.com គេបានឃើញសំណេរមួយឃ្លាដែលសរសេរដោយលោក Warren Buffett ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០០១របស់ក្រុម Berkshire Hathaway ជាឆ្នាំដែលក្រុមហ៊ុននេះជួបវិបត្តិខ្លាំងបំផុតថា៖ «ការព្យាករណ៍ពីភ្លៀងមិនអាចកំណត់កម្រិតបរិមាណបានទេ តែការធ្វើទូកអាចកំណត់បាន»

 

ពាក្យមួយឃ្លានេះហើយធ្វើឱ្យគេនឹកឃើញទៅដល់ទស្សនៈរបស់លោកណូអេ ដោយតាមក្បួនច្បាប់លើកឡើងពីព្រះគម្ពីរមួយចែងអំពីការព្យាករណ៍ទុកជាមុនរបស់លោកណូអេពីអភូតហេតុធម្មជាតិ។ ហើយបានសាងសង់ទូកមួយយ៉ាងធំដើម្បីជួយសង្គ្រោះមនុស្សជាតិ និងសត្វទាំងអស់ កុំឱ្យលិចលង់ក្នុងទឹកជំនន់។

 

បើក្រឡេកមើលក្នុងន័យអាជីវកម្មវិញច្បាប់ណូអេបានក្លាយជារូបភាពដ៏រឹងមាំសម្រាប់អ្នកដឹកនាំដូចជា លោកWarren Buffett តែម្ដង ដោយអាចព្យាករណ៍ពីស្ថានភាពទីផ្សារនិងមើលព្រឹត្តិការណ៍នឹងកើតឡើងនាថ្ងៃមុខ ហើយវាជាផ្នែកមួយជួយក្នុងការផ្លាស់ប្តូរដើម្បីកាត់បន្ថយហានិភ័យក្នុងការប្រកបអាជីវកម្ម។

 

លោក Warren Buffett បានកំណត់យកទឹកភ្លៀងជាបញ្ហាដែលកើតមាន និងត្រូវប្រឈមក្នុងអាជីវកម្មនាពេលខាងមុខមិនថាជាព្យុះកំណាចយ៉ាងណាក្តី។ ចំណែកឯទូកធំដែល Warren Buffett នឹងសាងសង់វានោះគឺ រៀបផែនការ ជាមួយនឹងដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យ ស្របជាមួយការវិនិយោគដោយប្រុងប្រយ័ត្ននៅក្នុងក្រុមហ៊ុនពីរបីដែលមានភាពរឹងមាំនិងសម្របខ្លួនបានគ្រប់គ្រាន់ដើម្បីលូតលាស់ទៅមុខជានិច្ចមិនថាបរិយាកាសខាងក្រៅប្រែប្រួលបែបណាក៏ដោយ។

 

តែទោះជាយ៉ាងណាក្តី តាមទស្សនៈរបស់លោកណូអេនេះដែរ មិនមែនមានតែលោក Warren Buffett ម្នាក់នោះទេដែលបានប្រកាន់យកមកប្រើ មានស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរាប់មិនអស់ក៏បានជ្រើសយកទស្សនៈនេះដែរ ដើម្បីជាយុទ្ធសាស្ត្រទ្រទ្រង់អាជីវកម្មរបស់ពួកគេបានយូរអង្វែង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia