តិចអត់ដឹង! ក្រោយចុះបញ្ជីសហគ្រាសហើយជាស្ថាពរ អ្នករកស៊ីនឹងត្រូវជាប់ពន្ធប្រចាំខែនិងប្រចាំឆ្នាំទាំង៩នេះ
ធី ស្រីល័ក្ខNOVEMBER 24 2024729 views

ក្រោយបើកជាសហគ្រាសរកស៊ី ម្ចាស់អាជីវកម្មនឹងត្រូវជាប់កាតព្វកិច្ចមួយគឺត្រូវធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារជាដើម។ហើយបន្ទាប់ពីចុះបញ្ជីរួចរាល់ជាស្ថាពរ សហគ្រាសនិងត្រូវជាប់កាតព្វកិច្ចសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំទាំង ៩ខាងក្រោមនេះ ៖

 

១.កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធនិងបង់ប្រាក់ពន្ធប្រចាំខែ

 

ប្រាក់រំដោះពន្ធលើប្រាក់ចំណូល អាករលើការស្នាក់នៅ អាករពិសេសលើទំនិញនិងសេវាកម្មមួយចំនួន អាករបំភ្លឺ សាធារណៈនិងពន្ធអាករដទៃទៀត

  • ពន្ធលើប្រាក់បៀវត្ស
  • ពន្ធកាត់ទុកទូទៅ
  • អាករលើតម្លៃបន្ថែម

 

២.កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ

  • ពន្ធលើប្រាក់ចំណូល
  • ពន្ធប៉ាតង់
  • ពន្ធតែមប្រិ៍ (ប្រសិនបើមាន)
  • ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ប្រសិនបើមាន)
  • ពន្ធលើអចលនទ្រព្យ (ប្រសិនបើមាន)៕
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia