បើអ្នកស្រលាញ់និងចូលចិត្តការវិនិយោគលើហាងឆេងមាស អ្នកត្រូវដឹងពីប្រភេទមាសដែលត្រូវវិនិយោយោគ ព្រោះបើមិនដូច្នេះទេ ការវិនិយោគលើមាសរបស់អ្នកមិនងាយបានផលចំណេញជាផ្លែផ្កាយសម្រាប់អ្នកឡើយ។
ទាក់ទងនឹងការវិនិយោគមាសនេះដែរ លោក សួន សាង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន GoldenFortune Derivatives Exchange បានបង្ហើបថាបើចង់វិនិយោគមាសបានផលចំណេញជាផ្លែផ្កាពោលគឺចំណេញច្រើនអ្នកត្រូវវិនិយោគដូចខាងក្រោមនេះ។
១. វិនិយោគលលមាសគីឡូ
ត្រង់នេះលោក សួន សាងបានលើកឡើងថាបើអ្នកវិនិយោគលើមាសធម្មតាដូចជាទិញជាមាសគិតជាជី អ្នកមិនងាយចំណេញនោះទេព្រោះគម្លាតថ្លៃតិចពេក។ យ៉ាងណាមិញបើអ្នកចង់វិនិយោគលើមាសពិតប្រាកដ( Physical gold)បានផលចំណេញ អ្នកគួរវិនិយោគលើមាសគីឡូព្រោះគម្លាតថ្លៃច្រើនដូច្នេះអ្នកអាចរកបានផលចំណេញបាន។
២. វិនិយោគលើហាងឆេងមាសអន្តរជាតិ
ការវិនិយោគលើហាងឆេងមាសមួយទៀតដែលអាចធ្វើឲ្យអ្នកចំណេញបានច្រើនគឺអ្នកត្រូវវិនិយោគលើហាងឆេងមាសអន្តរជាតិដោយវិនិយោគលើឧបករណ៍និស្សន្ទតាមរយៈវិនិយោគមាសធៀបនឹងប្រាក់ដុល្លារអាមេរិក។ អ្នកអាចវិនិយោគដោយបើកគណនីជួញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ។ ការវិនិយោគលើហាងឆេងមាសអន្តរជាតិអ្នកត្រូវសិក្សាស្វែងយល់ឲ្យច្បាស់ជាមុនសិនព្រោះចំណេញច្រើនមែនតែក៏ខាតច្រើនដែរបើអ្នកមិនច្បាស់ប្រយ័ត្នខាតបោសគូទខោ៕