មកដល់ហើយ! ទីបំផុតភោជនីយដ្ឋានសាច់អាំងដ៏ល្បីរបស់ជប៉ុន “វ៉ាឃ្យូសៃតូ-WAGYU SAITO” មាននៅកម្ពុជាហើយ
Sambat SokhlangFEBRUARY 19 2024

ទីបំផុតភោជនីយដ្ឋានសាច់អាំងជប៉ុនលំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO) ដែលជាសាខាដំបូងបំផុតនៅរាជធានីភ្នំពេញ បានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ  ដោយភោជនីយដ្ឋានសាច់អាំងជប៉ុន (Wagyu Saito-Japanese Restaurant) បានធ្វើការនាំមកនូវសាច់គោ WAGYU ដ៏ល្បីល្បាញបំផុតនៅជប៉ុន និងនៅលើពិភពលោក មកជូនប្រជាជនកម្ពុជាបានសាករសជាតិពិតៗ ស្រស់ៗ មិនចាំបាច់ទៅដល់ជប៉ុនផ្ទាល់ក៏បាន។

398465054 122125714196036089 844948728699484066 N

ក្នុងនោះប្រជាជនកម្ពុជាកម្ពុជាទាំងអស់អាចអញ្ជើញទៅធ្វើការភ្លក់រសជាតិសាច់គោ WAGYU ដែលល្បីមានរសជាតិឆ្ងាញ់ពិសេស សាច់ទន់ល្មើយ រលាយក្នុងមាត់បានចាប់ពីពេលនេះតទៅ ។ បន្ថែមពីនោះភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានលក់ជាប្រភេទសាច់អាំង និងស្ទេក ជាមួយសាច់គោ វ៉ាឃ្យូសៃតូ លំដាប់លេខ១ នាំចូលពីប្រទេសជប៉ុនពិតៗ និងជាប្រភេទសាច់គោអូស្ត្រាលី រួមនឹងមុខម្ហូបពិសេសប្រចាំភោជនីយដ្ឋាន និងមុខម្ហូបបែបជប៉ុនដ៏សំបូរបែបជាច្រើនមុខទៀត មានសាច់គ្រប់ប្រភេទ គ្រឿងសមុទ្រ បន្លែស្រស់ៗ តម្រូវទៅតាមការនិយមចូលចិត្តរបស់ភ្ញៀវដែលអញ្ជើញមកដល់ភោជនីយដ្ឋាន។

C

អ្វីដែលពិសេសនោះ បន្ថែមពីលើសាច់អាំង និង ស្ទេក ព្រមទាំងមុខម្ហូបដ៏សំបូរបែប រាប់មិនអស់ហើយនោះ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) ក៏មានលក់ជាស្រាក្រឡុក (Cocktail) ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ត្រូវម៉ាច់សម្រាប់អ្នកនិយមពិសារ សាច់អាំងបណ្ដើរ ក្រេបស្រាក្រឡុកដ៏ឈ្ញុយឆ្ងាញ់បណ្ដើរ។ គ្រប់មុខម្ហូប ស្រាក្រឡុក និងភេសជ្ជៈ ទាំងអស់របស់ វ៉ាឃ្យូសៃតូ (WAGYU SAITO) សុទ្ធតែសម្រិតសម្រាំង យកគុណភាព រសជាតិ និងអនាម័យជាចម្បង ចេញពីចុងភៅជំនាញ ជនជាតិជប៉ុន មានបទពិសោធន៍មិនតិចជាង ២០ឆ្នាំនោះទេ។

C

ដូច្នេះសម្រាប់បងប្អូនដែលចង់សាករសជាតិសាច់អាំងជប៉ុន ប្រៀបបានទៅដល់ប្រទេសជប៉ុនពិតៗ អាចអញ្ជើញទៅ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) គឺជាជម្រើសដ៏ស័ក្ដិសមបំផុត ព្រោះក្រៅពីអាហារឆ្ងាញ់ បរិយាកាសទាំងក្នុងនិងក្រៅរិតតែពិសេស ទាំងការរៀបចំ ការតុបតែងលម្អ នៅក្នុងភោជនីយដ្ឋានជប៉ុនមួយនេះវិញ គឺពិតជាទាក់ទាញ ស្រស់ស្អាត ប្រកបដោយផាសុខភាព គ្រាន់តែដើរចូលភ្លាម គឺប្រៀបបានដូចទៅដល់​ភោជនីយដ្ឋាននៅប្រទេសជប៉ុនពិតៗ។ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកដ៏រួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម និងការផ្ដល់សេវាកម្មជូនភ្ញៀវបានយ៉ាងល្អប្រសើរ។ 

C

បើនិយាយពីកន្លែងអង្គុយវិញ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានរៀបចំជាកន្លែងអង្គុយច្រើនជម្រើស មាននទាំងកន្លែងអង្គុយធម្មតា និងប្រភេទ VIP ដែលមានលក្ខណៈកាន់តែពិសេសមាន Veranda ដែលអាចមើលទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ សម្រាប់អ្នកចង់អង្គុយញ៉ាំសាច់អាំងបណ្ដើរ មើលទេសភាព ដងទន្លេចតុមុខបណ្ដើរ គឺអាចជ្រើសរើសសម្រាប់តុនៅខាងក្រៅ ហើយថែមទាំងមានជាប្រភេទតុ Couple ទៀតផង។ ចំពោះអ្នកដែលមានកូនតូចៗ ខាងហាងក៏មានរៀបចំបន្ទប់ Playground សម្រាប់ក្មេងៗលេង ប្រកបដោយភាពស្រស់ស្អាត និងផាសុខភាព សុវត្ថិភាពជូនកុមារ។

C

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានទីតាំងនៅ អគារ Unit F3-01 ជាន់ទី៣ ផ្ទះលេខ ៣១៣ ផ្លូវ ព្រះស៊ីសុវត្ថិ មាត់ទន្លេ ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចាប់ផ្ដើមបើកទទួលភ្ញៀវចាប់ពីម៉ោង ៤រសៀល រហូតទៅដល់ម៉ោង ១១យប់។ ដូច្នេះកុំភ្លេចណា៎ ទៅសាករសជាតិសាច់អាំងជប៉ុនដ៏ល្បីល្បាញ ដើម្បីទទួលបានប្រម៉ូសិនពិសេស ការបញ្ចុះតម្លៃ ៥% សម្រាប់ភ្ញៀវដែលអញ្ជើញមកដល់ជាលើកដំបូង៕

C

C

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia