VinFast ប្រកាសឲ្យលុយអតិថិជន បេីសិនជារកឃេីញឡានមានបញ្ហារអាក់រអួលត្រង់ចំណុចណាមួយ​
នារី AUTOJUNE 16 2023576 views

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានដាក់ចេញនូវគោលការណ៍ថ្មី ដែលនឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួននៅសិទ្ធិទទួលបានប័ណ្ណ ឬសាច់ប្រាក់ ប្រសិនបើ EV របស់ពួកគេខូចដោយគោលការណ៍នេះគឺដាច់ដោយឡែកពីកម្មវិធីធានា។

2

យោងតាមការចុះផ្សាយរបស់គេហទំព័រ INSIDE EVS កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុន VinFast ​បានបង្កើតបញ្ជីបញ្ហាដែលត្រូវបានចាត់ថ្នាក់ជាបីប្រភេទ ពោលប្រសិនបើអតិថិជនរកឃើញមានបញ្ហាណាមួយកើតឡើងលើរថយន្តរបស់ខ្លួនក្នុងចំណុច៣នេះនឹងទទួលបានថវិការជូន ប៉ុន្តែសម្រាប់តែម៉ូឌែល VinFast VF 8 តែប៉ុណ្ណោះ។ ដោយបញ្ហាទាំងនោះរួមមាន៖

3

  • បញ្ហាប្រភេទទី ១ ប្រសិនជារថយន្តមានការរអាក់រអួល ប៉ុន្តែមិនប៉ះពាល់ដល់ការប្រើប្រាស់យានយន្តនោះអតិថិជនមានសិទ្ធិទទួលបាន១០០ដុល្លារ។
  • បញ្ហាប្រភេទទី ២ ប្រសិនជាធ្វើឱ្យយានជំនិះមិនអាចដំណើរការបាន​ ក្រុមហ៊ុននឹងផ្តល់ជំនួយជួសជុលតាមដងផ្លូវដោយឥតគិតថ្លៃ ហើយអតិថិជនមានសិទ្ធិទទួលបាន៣០០ដុល្លារពីលើបន្ថែមទៀត​។
  • បញ្ហាប្រភេទទី ៣ ប្រសិនជាប្រើពេលជួសជុលលើសពីបីថ្ងៃ នោះអតិថិជននឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន១០០ដុល្លារ សម្រាប់ថ្ងៃបន្ថែមនីមួយៗដែលរថយន្តរបស់ពួកគេកំពុងត្រូវបានផ្តល់សេវាកម្មដោយ VinFast ។​
  • 1

    គួរជម្រាបផងដែរថា រថយន្ត VinFast VF 8 នេះមានតម្លៃ ៤៦០០០ដុល្លារ (តម្លៃបរទេស) ភ្ជាប់មកជាមួយការដំឡើងម៉ូទ័រពីរដែលមានកម្លាំង៣៤៩ សេះ និងថាមពលថ្ម ៨៧.៧ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឱ្យបើកបរបានចម្ងាយ ៤២៥ គីឡូម៉ែត្រ។ ចំណែកឯ City Edition Plus វិញមានកម្លាំង ៤០២សេះ ដែលត្រូវបានតែងតាំងយ៉ាងស្អាតមានតម្លៃជាង ៥៥,០០០ដុល្លារ ហើយជួររបស់វាត្រូវបានវាយតម្លៃត្រឹមតែ ៣០៧ គីឡូម៉ែត្រ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia