បុគ្គលិកយំលាគ្នា! ធំៗចំនួន៨របស់វៀតណាម កាត់បុគ្គលិករាប់ពាន់នាក់ដោយសារកត្តាទាំងនេះ
Toeuy HongMARCH 20 20251.6 K views

 នៅប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យធនាគារមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដែលធ្វើឲ្យប៉ះពាល់ដល់កាងាររបស់មនុស្សចំនួនធំខណៈធនាគារជាច្រើនបានចាប់ផ្ដើមកាត់កាងារមួយចំនួនធំបន្តកន្ទុយដើម្បីកាត់បន្ថយចំណាយនិងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង។

 

បើយោងតាមសារព័ត៌មានvnexpress របស់វៀតណាមបានឲ្យដឹងមកទាល់ពេលនេះមានធនាគារចំនួន៨បានម្រេចចិត្តកាត់បុគ្គលិក មានទាំងធនាគារគ្រប់គ្រងដោយរដ្ឋាភិបាលនិងធនាគារឯកជន។ ក្នុងនោះដែរ ធនាគារBIDVដែលជាធនាគារកាន់កាប់ដោយរដ្ឋាភិបាលបានកាត់បុគ្គលិកចំនួន១,១០០នាក់។

 

ក្រៅពីនេះនៅមានធនាគារធំៗផ្សេងទៀតរបស់វៀតណាដែលបានកាត់បុគ្គលិកជាហូរហែរមានដូចធនាគារ VIP កាត់បុគ្គលិកចំនួន៤៨០នាក់ ចំណែកធនាគារ Sacombank និងABC កាត់ជាង៣៥០នាក់ដូចៗគ្នា។

 

មូលហេតុដែលធនាគារជាច្រើននៅប្រទេសវៀតណាមសម្រេចកាត់បុគ្គលិករាប់រយ រាប់ពាន់នាក់គឺដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យាដែលអាចជំនួសការងាររបស់មនុស្សហើយមួយវិញទៀតការកាត់បុគ្គលិកគឺជាយុទ្ធសាស្រ្តកាត់ចំណាយនៅក្នុងប្រតិបត្តិការក៏ដូចជាយុទ្ធសាស្រ្តរយៈពេលវែងខណៈបច្ចេកវិទ្យាធ្វើឲ្យធនាគារត្រូវតែផ្លាស់ប្ដូរ។

 

ធនាគារជាច្រើនបានកាត់បុគ្គលិចេញហើយជំនួសមកវិញនូវបច្ចេកវិទ្យាAI ជាពិសេកាងារដែលធ្វើដដែលៗនឹងត្រូវជំនួសដោយAI ដោយស្វ័យប្រវត្តិ។ ជាក់ស្ដែងនៅតាមសាខាធនាគារ ពីមុនត្រូវការមនុស្សប្រហែល២ទៅ៣នាក់ក្នុងការចង់ក្រងទិន្នន័យនិងបង្កើតរបាយការណ៍ ប៉ុន្ដែបច្ចុប្បន្នខណៈបច្ចេកវិទ្យាអាចបម្រើការក្នុងវិស័យធនាគារបានដូច្នេះការងារទាំងនេះមិនចាំបាច់ត្រូវការមនុស្សទៀតទេ។

 

លើសពីនេះធនាគារខ្លះផ្នែកបើកគណនីជូនអតិថិជន កាលពីមុនត្រូវការបុគ្គលិកយ៉ាងតិច១០នាក់ក្នុងការប្រតិបត្តិ តែពេលនេះត្រូវការបុគ្គលិកតែ២ទៅ៣នាក់ប៉ុណ្ណោះខណៈអតិថិជនអាចបើកគណនីតាមអនឡាញបានយ៉ាងងាយស្រួល។

 

Nguyen Thi Quynh Phuong ប្រធានផ្នែកដំណោះស្រាយធានធនមនុស្សនៅក្រុមហ៊ុនប្រឹក្សាលើការជ្រើសរើសបុគ្គលិកTalentnet បានលើកឡើងថាការកាត់បុគ្គលិកចេញនៅក្នុងវិស័យធនាគារនៅវៀតណាមផ្ដើមចេញពីយុទ្ធសាស្រ្តអាជីវកម្មរបស់ធនាគារនីមួយៗ។ ហើយការកាត់បុគ្គលិកនេះជាសញ្ញាបង្ហាញថាការផ្លាស់ប្ដូរទ្រង់ទ្រាយធំនៅក្នុងវិស័យធនាគារបានចាប់ផ្ដើម ដែលផ្លាស់ប្ដូរពីធនាគារបែបប្រពៃណីទៅជាធនាគារឌីជីថលពេញលេញខណៈបច្ចេកវិទ្យាAI កាន់តែរីកចម្រើនឥតឈប់ឈរ។ ហើយការីកចម្រើននៃបច្ចេកវិទ្យានឹងនាំឲ្យមានការកាត់បុគ្គលិកក្នុងវិស័យធនាគារជាលក្ខណៈទ្រង់ទ្រាយធំនាពេលខាងមុខ។

 

 គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីនេះធនាគារ DBS Group ដែលជាធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្រកាសថា នឹងកាត់បន្ថយមុខតំណែងប្រមាណ ៤,០០០ ក្នុងរយៈពេលបីឆ្នាំខាងមុខ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

 

បើយោងតាមរបាយការណ៍ Bloomberg Intelligence ដែលបានធ្វើការស្ទង់មតិប្រធានធនាគារធំៗរួមមានធនាគារ CitiGroup, JPMorgan និង Goldman Sachs បានឲ្យដឹងថា នៅ៣ទៅ៥ឆ្នាំខាងមុខទៀត AI អាចកាត់ការងាររបស់មនុស្សចំនួន២០ម៉ឺនកន្លែងនៃទីផ្សារការងារក្នុងវិស័យធនាគារជាសកល។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia