បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។
ជាមួយគ្នានោះដែរ ចំពោះសមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
១.︎ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល
២. ︎ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
៣.︎ ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ
៤.︎ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម២ឆ្នាំ។
គួរបញ្ជាក់ថា ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ខាងលើលុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន។ ម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦៕