ដំណឹង! វៀតណាមគ្រោង កាត់ស្រុកចំនួន៦៣ ទៅជាទីក្រុងចំនួន៦ និងខេត្តត្រឹម២៨ ដើម្បីរឿង១នេះ
Ping Chou EngMAY 4 2025863 views

រដ្ឋាភិបាលប្រទេសវៀតណាមគ្រោងរៀបចំកាត់បន្ថយស្រុកចំនួន៦៣ បញ្ចូលទៅជាទីក្រុងចំនួន៦ និងខេត្តត្រឹម២៨ ក្នុងគោលដៅដើម្បីសម្រួលការគ្រប់គ្រង កាត់បន្ថយការិយាធិបតេយ្យ  លុបបំបាត់ភាពរាំងស្ទះផ្នែកច្បាប់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VN Express ។​

 

ស្ថិតនៅក្រោមគំរូថ្មីនេះ ប្រទេសវៀតណាមនឹងមានអង្គភាពរដ្ឋបាល ថ្នាក់ខេត្តចំនួន ៣៤ (ខេត្តចំនួន ២៨ និងទីក្រុងចំនួន៦ដែលត្រូវគ្រប់គ្រងដោយរដ្ឋបាលកណ្តាលនៃខេត្ត) ដោយមានឈ្មោះជាក់លាក់ និងមជ្ឈមណ្ឌលរដ្ឋបាលកំណត់ យោងតាមគោលការណ៍ដែលបានគ្រោងទុក។

 

បើតាមការលើកឡើងរបស់អគ្គលេខាបក្ស លោក To Lam នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ កាលពីខែមេសា បានឱ្យដឹងថានេះគឺជារបត់ប្រវត្តិសាស្ត្រមួយសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍និងបដិវត្តរបស់ប្រទេស ដោយក្រោយពីការឯកភាពលើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធ កំណែទម្រង់នេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ហើយចូលជាធរមានចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៥តទៅ។

 

បន្ថែមពីនោះលោកបានបញ្ជាក់ថាកិច្ចការនេះ ​រួម​បញ្ចូល​ទាំង​ការ​រំសាយ សហជីព​មន្ត្រី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ការ​កាត់​បន្ថយ​ប្រាក់​វិភាគទាន​ថ្លៃ​សហជីព​សម្រាប់​កម្មករនិង​និយោជិត។ ទន្ទឹមនឹងនេះកំណែទម្រង់ថ្មីគឺត្រូវតែងតាំងបុគ្គលិកដោយផ្តោតទៅលើសមត្ថភាព និងភាពស័ក្តិសមក្នុងការងារ លើសពីអ្វីទាំងអស់។

 

ប្រភពព័ត៌មានដដែលបានឱ្យដឹងថាគណៈកម្មាធិការជាតិវៀតណាមក៏ បានឯកភាពគ្នាលើការរៀបចំរចនាសម្ព័ន្ធតុលាការប្រជាជននិងលទ្ធកម្មប្រជាជន។ ក្នុងនោះតុលាការ/លទ្ធកម្មនៃស្រុក និងថ្នាក់ខ្ពស់នឹងត្រូវបានរំលាយ នឹងជំនួសវិញដោយប្រព័ន្ធបីកម្រិត គឺតុលាការប្រជាជនកំពូល-លទ្ធកម្ម តុលាការខេត្ត/ក្រុង និងតំបន់/លទ្ធកម្ម ដើម្បីលើកកម្ពស់បរិយាកាសច្បាប់ដោយតម្លាភាព សុវត្ថិភាពនិងការចំណាយទាប។

 

សូមជម្រាបផងដែរសាធារណៈសង្គមនិយមវៀតណាមមានផ្ទៃដីសរុប ៣៣១,០០០ គីឡូម៉ែត្រការ៉េនិងប្រជាជនជាង១០០លាននាក់គិតត្រឹមឆ្នាំ២០២៣។ បច្ចុប្បន្នវៀតណាមមានខេត្តចំនួន៦៣ ដោយមានទីក្រុងហាណូយជារដ្ឋធានីរបស់ប្រទេស៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia