អ្នកចូលចិត្ដដើរផ្សារកុំរំលង! ខណៈយីហោល្បីៗទាំងនេះ កំពុងបើកដំណើរការនៅផ្សារទំនើប Noro Lane កណ្ដាលក្រុងភ្នំពេញ
Bunthoeun KoemMAY 3 2025

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ជីម ម៉ុង បានសម្ពោធជាផ្លូវការនូវផ្សារទំនើប​ Noro Lane ដែលមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើការផ្លាស់ប្ដូរមុខថ្មីឲ្យកាន់តែទំនើប ស៊ីវិល័យ និងមានភាពសម្បូរបែប ដើម្បីបំពេញតម្រូវការជូនអតិថិជន។ អ្វីដែលចាប់អារម្មណ៍ផ្សារទំនើបថ្មីនេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងមានកម្ពស់ ៣ ជាន់ ប្រមូលផ្ដុំដោយ អាហារ សិល្បៈ និងការកម្សាន្ត ដែលផ្ដល់បទពិសោធន៍បែប ទំនើប និងសប្បាយសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។

 

492826624 681322904637934 3362924589315155284 N

 

ហើយបច្ចុប្បន្ននៅក្នុងផ្សារទំនើប Noro Lane នេះក៏មានហាង និងយីហោល្បីៗកំពុងបើកដំណើរកាជាច្រើនផងដែរ ដែលមានដូចជា៖ ជីបម៉ុង ស៊ុបភឺម៉ាឃីត, ហាង Brown Coffee & Bakery, ហាងBluecse Store, ហាងGreen Bakery and Coffee, ហាងSnail Noodles, ហាង52Toys KH, ហាងSelfie Booth,ហាងSuper Beef Set, ហាងKungfu Kitchen, ហាងGelatoFix Cambodia, ហាងLouisiana Fried Chicken, ហាងYOSAYA THAI FOOD, ហាងSakura Buffet, ហាងMIXUE, ហាងChatramue, ហាងRunam Restaurant And Coffee, ឱសថស្ថាន Aosot Plus Pharmacy, Free Cinema Kid, ហាងOn The table Cafe, ហាងMashisoyo Korea Food, ហាងCow Play Cow Moo, ហាងPop Up Store, ហាងBlueCase, The Best Taekwondo, ហាងXIAOGU JIEJIE, ហាងFire Tiger, ហាងGANH, ហាងSnailSmell Full Drink Cool, ហាងMuMu, ហាងMoara, ហាងPotato Corner, ហាងChaTraMue, ហាងTian Mimi, ហាងThe Table Tokyo Café, ហាង Selfie Booth, ហាងMetal Rice Bowl, ហាងS POTATO, ហាងFancy Gakuse Stationary, ហាងMagic Nails, ហាងFRAPPET KAKIGORI, ហាងDuckKingdom, ហាងKAIXIN MALATANG, ហាង Paradise Dynasty, ហាងLouisiana Famous Fried Chicken Cambodia, សាលាKumon Cambodia, សាលាThink Think, Game Station និងយីហោល្បីៗជាច្រើនផ្សេងទៀត។

 

Photo 2025 05 03 00 16 12

 

បើតាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា នៅក្នុងផ្សារទំនើប ណូរ៉ូ លែន នេះគឺមានហាង និងយីហោល្បីៗ បើកដំណើរការសរុបរហូតដល់ ៥០ ឯណោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ហើយក្រៅពីនោះក៏មានកន្លែងលេងកម្សាន្ដបែបបោះតង់នៅក្នុងផ្សារ សម្រាប់ឲ្យអតិថិជនអាចលំហែរអារម្មណ៍ក្រោយបំពេញការងារផងដែរ។

 

Photo 2025 05 03 00 12 35

 

លើសពីនេះទៅទៀត នាពេលខាងមុខនេះផ្សារទំនើប Noro Lane ក៏នឹងបន្តរៀបចំព្រឹត្តិការណ៍ទាក់ទាញដទៃទៀតដូចជា កម្មវិធីតាមរដូវកាល កម្មវិធីបែបសហគមន៍ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់សាធារណៈជនថែមទៀតផង។ សម្រាប់អតិថិជនចង់ទទួលបានព័ត៌មានទាក់ទងការលក់ប្រម៉ូសិន និងការរៀបចំកម្មវិធីផ្សេងៗនៅក្នុងផ្សារទំនើប Noro Lane សូមតាមដានហ្វេសប៊ុកផេក Noro Lane។ «ផ្សារទំនើប Noro Lane ពិសេសលើសពីការលក់ទំនិញ»៕

 

Photo 2025 05 03 00 16 28

 

Photo 2025 05 03 00 10 46

Photo 2025 05 03 00 10 08

Photo 2025 05 03 00 11 46

Photo 2025 05 03 00 12 04

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia