សម្រាប់បងប្អូនអ្នកសិក្សា ឬសិស្សានុសិស្សដែលមានបំណងចង់ដឹងកម្រិតភាសាអង់គ្លេសរបស់ខ្លួនឯង ឬត្រូវការពិន្ទុតេស្តសមត្ថភាពភាសាអង់គ្លេស ដែលជាតម្រូវការឯកសារសំខាន់ដើម្បីទទួលបានអាហារូបករណ៍ទៅរៀនក្រៅប្រទេសដូច្នេះកុំឱ្យខាកខានឱកាសនេះ ខណៈសាលាអន្តរជាតិ ACE កំពុងផ្តល់ផ្តល់ជូនការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសនេះដោយឥតគិតថ្លៃ។
ដើម្បីជាការអបអរខួបទី៣៣ឆ្នាំរបស់ACE នោះសាលានឹងផ្តល់ការតេស្តឥតបង់ប្រាក់សម្រាប់បេក្ខជនចំនួន ៣,៣០០ នាក់ និងផ្តល់ជូនអាហារូបករណ៍រហូតដល់ ១០០% ចំនួនមួយឆ្នាំដល់សិស្សនិស្សិតចំនួន៣៣នាក់ផងដែរ។
ក្នុងនោះសម្រាប់ការធ្វើតេស្តគឺមានរយៈពេល១ម៉ោង១៥នាទី ដែលប្រព្រឹត្តិទៅនៅថ្ងៃ ថ្ងៃ សៅរ៍ និង អាទិត្យ ទី០៣ ដល់ទី០៤ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៦ល្ងាច នៅសាខាចំនួន៦ដូចខាងក្រោម៖
១. អេស៊ីអ៊ី សម្តេចប៉ាន (០២៣ ២១៨ ៣១៨)
២. អេស៊ីអ៊ី សន្ធរម៉ុក(០២៣ ៨៨១ ០២៥)
៣. អេស៊ីអ៊ីទួលទំពូង(០២៣ ២២២ ៣២៥)
៤. អេស៊ីអ៊ី ទួលគោក(០២៣ ៨៨៤ ២១២)
៥. អេស៊ីអ៊ី ចាក់អង្រែ (០២៣ ២៣១ ១០០)
៦. អេស៊ីអ៊ី សៀមរាប (០៦៣ ៩៦៤ ៣២០)
សូមជម្រាបថាការតេស្តភាសាអង់គ្លេសកម្រិតអន្តរជាតិ ដែលទទួលស្គាល់ទូទាំងពិភពលោក និងត្រូវបានរចនាឡើងដើម្បីវាយតម្លៃសមត្ថភាពរបស់អ្នកប្រើប្រាស់ ភាសាអង់គ្លេសដែលមិនមែនជាជនជាតិដើម ប្រើសម្រាប់គោលបំណងអន្តោប្រវេសន៍ ការសិក្សា និងការងារ៕
អត្ថបទដោយ៖ ពីង ជូអេង