លុយ គឺជាឧបករណ៍ដែលមនុស្សប្រើប្រាស់សម្រាប់ផ្លាស់ប្តូរអីវ៉ាន់ និងសេវាកម្ម។ តាំងពីសម័យបុរាណកាលរហូលមកទល់បច្ចុប្បន្ន លុយបានបម្លែងរូបរាង និងមុខងារជាច្រើន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ខាងក្រោមនេះ គឺជាការកកើតដំបូង និងការវិវត្តនៃលុយ៖
១/. សម័យផ្លាស់ប្តូរអីវ៉ាន់៖ នៅសម័យដំបូងមុនពេលមានលុយ មនុស្សបានប្រើរបៀបផ្លាស់ប្តូរអីវ៉ាន់ក្នុងការទិញលក់ ឬជួញដូរ។ ប្រព័ន្ធនេះគឺត្រូវការផ្នែកចាំបាច់ពីភាគីទាំងពីរគឺ អ្នកលក់ត្រូវការអ្វីដែលអ្នកទិញមាន ហើយអ្នកទិញត្រូវការអ្វីដែលអ្នកលក់ផ្តល់បាន។ ឧទាហរណ៍៖ មនុស្សម្នាក់មានស្រូវ តែត្រូវការត្រី អ្នកនោះត្រូវរកអ្នកមានត្រីហើយត្រូវការស្រូវ។ វាមានកម្រិតសេដ្ឋកិច្ចបែបចម្រុះ និងមានភាពលំបាកក្នុងការសម្របសម្រួលតម្លៃ ក៏ដូចជាការរកគូជួញដូរដែលត្រឹមត្រូវ។
២/. ការបង្កើតលុយតាយរយៈវត្ថុ៖ ដោយសារជួញដូរអីវ៉ាន់មានភាពលំបាក មនុស្សបានបង្កើតប្រព័ន្ធប្ដូរថ្មីដែលប្រើវត្ថុមានតម្លៃជាឧបករណ៍ផ្លាស់ប្តូរ។ វត្ថុទាំងនេះមានតម្លៃជាក់លាក់ (មានតម្លៃក្នុងខ្លួន, រឹងមាំ, និងងាយស្រួលក្នុងការដឹកជញ្ជូន)។ ប្រទេសខ្លះប្រើប្រាក់ ឬមាស ជាលុយ, ខ្លះប្រើសំបកសង្កែ ឬអំណរ។ វាជាជំហានដំបូងនៃការទទួលស្គាល់លុយជា “ប្រព័ន្ធតម្លៃសកល” ហើយបង្ហាញថាប្រជាជនចាប់ផ្តើមយល់ពីមូលដ្ឋាននៃតម្លៃសេដ្ឋកិច្ច។
៣/. លុយលោហៈ និងលុយក្រដាស៖ នៅពេលសង្គមរីកចម្រើន និងពាណិជ្ជកម្មកើនឡើង វត្ថុធម្មជាតិដូចជា មាស និងប្រាក់ ត្រូវបានទម្លាប់ប្រើជាលុយ។ ប្រទេសនានាបានចាប់ផ្តើមរាយការណ៍ និងដាក់ចេញលុយលោហៈដែលមានរូបសញ្ញាជាតិ សម្រាប់ធានាតម្លៃ និងការទទួលស្គាល់ជាផ្លូវការ។ បន្ទាប់មកធនាគារបានចាប់ផ្តើមបោះពុម្ពលុយក្រដាស ដើម្បីបំពេញតម្រូវការជួញដូរ។
៤. លុយអេឡិចត្រូនិច និងឌីជីថល៖ ក្នុងសតវត្សទី ២០ ការចូលមកនៃបច្ចេកវិទ្យាអ៊ីនធឺណិត និងបណ្តាញគណនេយ្យធនាគារ បានជំរុញឲ្យមានការប្រើប្រាស់លុយតាមបែបអេឡិចត្រូនិច។ ប្រជាជនអាចផ្ទេរលុយ ត្រួតពិនិត្យប្រាក់ និងប្រើប្រាស់ ATM ឬកាតឥណទានដោយមិនចាំបាច់កាន់សាច់លុយក្នុងដៃ។ ក្នុងនោះលុយក៏ក្លាយជាទិន្នន័យឌីជីថលក្នុងប្រព័ន្ធធនាគារផងដែរ។ សេដ្ឋកិច្ចពិភពលោកកាន់តែប្រើប្រាស់ Mobile Banking, QR Code និង App ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។
៥/. លុយឌីជីថលកម្រិតខ្ពស់៖ បច្ចុប្បន្ននេះ យើងឃើញការផ្លាស់ប្តូរយ៉ាងច្បាស់ខិតទៅរកសេដ្ឋកិច្ចឌីជីថលពេញលេញ។ វាបាននាំឲ្យមានកំណើតនៃលុយ Crypto ដូចជា Bitcoin, Ethereum ដែលប្រើបច្ចេកវិទ្យា Blockchain ដែលមិនពឹងផ្អែកលើធនាគារ។ ពួកវាមានលក្ខណៈសាមញ្ញ បើមិនគ្រប់គ្រងដោយអង្គភាពណាមួយ និងអាចផ្ទេរបានភ្លាមៗជុំវិញពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ រដ្ឋាភិបាលនានាបានចាប់ផ្តើមអភិវឌ្ឍ CBDC (Central Bank Digital Currency) ដែលជាលុយឌីជីថលផ្លូវការរបស់ធនាគារជាតិ ដែលមានអំណាចស្មើនឹងលុយក្រដាស តែអភិវឌ្ឍនៅលើបច្ចេកវិទ្យាឌីជីថល។
យ៉ាងណាមិញ ការវិវត្តន៍នៃលុយ គឺជាភាពបន្តនៃការប្រែប្រួលទម្រង់របស់តម្លៃក្នុងសង្គមមនុស្ស ពីអ្វីដែលអាចចាប់ប៉ះបាន ដល់អ្វីដែលគ្រាន់តែជាគូសសញ្ញាឌីជីថលលើអេក្រង់។ ការប្រែប្រួលនេះអាចជួយឲ្យយើងយល់ពីបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងការរៀបចំខ្លួនសម្រាប់អនាគត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook