អបអរសាទរ ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION
Daneth MechAPRIL 12 2025

Photo 2025 04 12 12 23 47

Photo 2025 04 12 12 23 45 (4)

ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិត​ផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន6 ពីស្ថាប័នវាយតម្លៃគុណភាព​អន្តរជាតិ​ដ៏ល្បី MONDE SELECTION។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផល​ដែល​រក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន​៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពី​កិច្ច​ខិតខំប្រឹងប្រែងរបស់​ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់​របស់​ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់​ជូន​អតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។

Photo 2025 04 12 12 23 44 (2)

Photo 2025 04 12 12 23 44

ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញា​វឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាស​​ពី​ស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិត​ផល​​​កំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួត​ប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ     កម្ពុជា​ក្នុងរយៈពេលត្រឹម៤ឆ្នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុ​ន​ វឌ្ឍនៈ ទទួលបា​ន​ទាំងផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។​

Photo 2025 04 12 12 23 44 (3)

Photo 2025 04 12 12 23 45 (2)

Photo 2025 04 12 12 23 45 (3)

Photo 2025 04 12 12 23 45

Photo 2025 04 12 12 23 46

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia