មកដឹងអំពីដើមកំណើត ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈដែលមានប្រភពចេញពីជនជាតិ១នេះ
Ping Chou EngFEBRUARY 14 2025656 views

យោងតាមការចុះផ្សាយរបស់កាសែត BBC បានឱ្យដឹងថា ទិវារំលឹកក្តីស្រឡាញ់-Valentine Day’s គឺជាឱកាសពិសេសម្តងក្នុងមួយឆ្នាំសម្រាប់មនុស្សទូទាំងពិភពលោក អាចបង្ហាញនិងរំលឹកសេចក្តីស្រឡាញ់គ្រប់ប្រភេទ ចំពោះគ្នានឹងគ្នាពិសេសគ្រួសារ។

 

ពិធីបុណ្យនេះគឺជាជំនឿដែលមានប្រភពចេញពីជនជាតិរ៉ូមាំងបុរាណ ក្នុងទីក្រុង Rome នាប្រទេសអ៊ីតាលី​បច្ចុប្បន្ន។ ប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ Valentine Day’s មានដើមកំណើតនៅពាក់កណ្តាលសតវត្សរ៍ទី២នៃ គ.ស ដោយសាររឿងរ៉ាវរបស់ បុរសដែលជាអាចារ្យបព្វជិតម្នាក់ឈ្មោះ លោក Saint Valentine ដែលសុខចិត្តប្រថុយខ្លួនការពារសេចក្តីស្រឡាញ់របស់ប្រជាជនរ៉ូមាំងទាំងមូល។

 

នៅក្នុងរជ្ជកាលដែលគ្រប់គ្រងដោយអធិរាជ ClaudiusII យុវបុរសរ៉ូមាំងទាំងអស់ត្រូវកេណ្ឌឱ្យទៅធ្វើជាកងទ័ពក្នុងសម័យកាលនៃសង្គ្រាម។ ដោយមានការលំបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនខ្លាំងពេក អធិរាជ ClaudiusII ​ ចាប់ផ្តើមដាក់បញ្ជាហាមឃាត់មិនឲ្យមានការស្រឡាញ់គ្នា ការរៀបអាពាហ៍ពិពាហ៍ បង្កើតគ្រួសារនោះឡើយ ព្រោះទ្រង់យល់ថាគ្រួសារគឺជាមូលហេតុដែល មិនអាចបង្កើតនិងលត់ដំទាហានល្អៗ សម្រាប់ការធ្វើសង្រ្គាមនោះទេ។  

 

ច្បាប់ដែលអធិរាជបានកំណត់បានក្លាយជាប្រតិកម្មនិងការមិនពេញចិត្តខ្លាំងបន្ថែមទៀតចំពោះការដឹកនាំនេះ។​ ហេតុដូច្នេះហើយទើបលោក Valentine ដែលជាអាចារ្យនៃគ្រឹស្តសាសនិក បានលួចរៀបចំអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយា មួយចំនួនដែលមកពឹងពាក់ឱ្យលោកជួយរៀបការឱ្យ ដោយលួចលាក់។

 

 116926705 Gettyimages 1231071183.jpg(BBC)​ រូបសំណាក់បុព្វជិត  Saint Valentine សព្វថ្ងៃនៅក្នុងព្រះវិហារ Whitefriar នាទីក្រុង Dublin 

 

មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានលេចធ្លាញទៅដល់ស្តេច Cludius ដោយទ្រង់បានចេញបទបញ្ជាឲ្យប្រហារជីវិតលោក Valentine តែងម្តងដោយការកាត់យកបេះដូងរបស់គាត់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧០ និងចោទជាអ្នកទោសពីបទប្រឆាំងនឹងអធិរាជនិងវប្បធម៌ប្រទេស។

 

មុនពេលកាត់ទោសប្រហារជីវិតលោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីកូនអ្នកយាមគុកម្នាក់ដែលគាត់លួចស្រឡាញ់។ ឃ្លាបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine រហូតឈ្មោះលោក Valentine បានជះឥទ្ធិពលសម្រាប់ការបង្កើត ទិវារំលឹកក្តីស្រឡាញ់មកដល់សព្វថ្ងៃនេះ ហើយវាបានក្លាយជាប្រពៃណីរបស់មនុស្សតៗគ្នា ពិសេសនៅបណ្តាប្រទេសនៃទ្វីបអឺរ៉ុប៕

 

 

330224 1600x1066 Valentines Day Ideas Kids Families

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia