ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 នៅក្នុងទីផ្សារកម្ពុជាហើយ នៅផ្សារទំនើបAEON មានជ័យ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players "CFU Gaming" ដែលជាជើងឯកMPL KH រដូវកាលទី៨, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 7 ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុត ដែលមានបំពាក់នូវ បន្ទះឈីបថ្មីជាមួយថ្មទំហំធំដែលអាច សាកបានលឿនរហូតដល់ 45W ដែលជា ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ។
រូបរាង: ការឌីហ្សាញរចនារូបរាងបែប Interstella Spaceship អនាគតនៃបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជាមួយនឹងទម្ងន់ត្រឹមតែ 214g និងកំរាស់ត្រឹមតែ 9.31mm និងរូបរាងកាមេរ៉ាបែបត្រីកោណ"Triangular" និងការពារឆ្កូតសាកសមជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តនៅបច្ចេកវិទ្យាសម័យថ្មី។
ថ្មធំ7000mAh៖ ជាមួយនឹងថាមពលថ្ម 7,000mAh អាចកម្សាន្ត និងលេងហ្គេមគ្មានដែនកំណត់ជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូរ រហូតដល់ 1800 Cycle លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W FlashCharge និងសុវត្ថិភាព ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម និងមុខងារផ្ទេរថ្មទៅសាកបញ្ចូលស្មាតហ្វូនផ្សេងទៀត Reverse Charge រហូតដល់ 10W។
កម្លាំងម៉ាស៊ីន: ដំណើរការដោយបន្ទះឈីប MediaTek Helio G100 Ultimate Processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 16GB, TECNO POVA 7 ដែលអាចលេងហ្គេមកំពុងពេញនិយមបានយ៉ាងរលូនផ្តល់បទពិសោធន៍លេងហ្គេមយ៉ាងល្អនិងផ្តល់ការកម្សាន្តយូរជាងមុន។
អេក្រង់ធំ 6.78" 120Hz៖ TECNO POVA 7 មានអេក្រង់ Full HD "1080x2460" ជាមួយល្បឿនអេក្រង់លឿន120Hz រហិល ដែលផ្តល់បទពិសោធន៍ អស្ចារ្យ សម្រាប់ការ លេងហ្គេម និងមើលវីដេអូ។លើសពីនេះវាប្រើពេលមានទឹក ឬវត្ថុរាវកំពប់លើ។
កាមេរ៉ា108MP: បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប
TECNO POVA 7 រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាព ដ៏គួរឱ្យ ភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ និងកាមេរ៉ាមុខ 8MP។
ប្រព័ន្ធប្រតិបត្តិការថ្មី៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 15 រូបរាង ICON និង Animation ថ្មីជាង300 ធ្វើជាពិសេសសម្រាប់ម៉ូដែលនេះ ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព
និងលក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម១គីឡូម៉ែត*មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំងនិងស្ថានភាពការប្រើប្រាស់)ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម និង IP64 ធន់នឹងទឹក និងធូលី។
ចំណុចពិសេសលម្អិត៖
- អេក្រង់ 6.78" Full HD និងល្បឿន 120Hz
- ឈីបខ្លាំង MediaTek Helio G100 Ultimate Processor
- ទំហំផ្ទុក 8GB (MemFusion up to 16GB) + 256GB
- កាមេរ៉ា ភ្នែក 2 ទំហំ 108MP+Macro CAM
- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,
- ទំហំថ្មធំ 7000mAh និងសាកថ្មលឿន45W
- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP64
- ប្រព័ន្ធប្រតិបត្តិការថ្មី Android 15
- ជម្រើសពណ៌ : ខ្មៅ, ស និងទីតានៀមហ្គោល។
វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីបថ្មី និងលឿនជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជា ស្មាតហ្វូនលេងហ្គេមបានយូរបំផុតតម្លៃក្រោម ២00 ដុល្លារ។
ជម្រើសពណ៌: ខ្មៅ, ស និងទីតានៀមហ្គោល។
សម្រាប់ខ្ញុំជាអ្នកសារព័ត៌មានផ្ទាល់ នៅពេលដែលឃើញទូរស័ព្ទ TECNO POVA 7 គឺឃើញថាមានរូបរាងស្អាត ទាន់សម័យ ហើយបើនិយាយពីរូបរាងខាងក្រៅវិញគឺ ការរចនានៃផ្ទៃខាងក្រោយនៃទូរស័ព្ទ និងពេលចាប់កាន់មានអារម្មណ៍ មានភាពស្និទស្នាលជាមួយនឹងវាព្រោះតែវាមានរូបរាងស្តើងស្រួលកាន់ហើយបានសិនជាបានកាន់លេងហ្គេមវិញគឺកាន់តែស្រួលលេងថែមទៀតផង។
តម្លៃ : TECNO POVA 7 : $169 (រ៉េម 8+8GB ទំហំផ្ទុក 256GB) ជម្រើសមួយទៀត ត្រឹមតែ$149 សម្រាប់ រ៉េម 8+8GB ទំហំផ្ទុក 128GB)។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕