អត់អ៊ីនធើណេតអត់បញ្ហា! តោះមកដឹងពីរបៀបប្រើApp ABA ដោយមិនចាំបាច់មានអ៊ីនធើណេត
Toeuy HongJULY 28 202210.9 K views

កន្លងមក​បងប្អូន​​ជួបបញ្ហា​​​គ្មានអ៊ីនធើណេត​គឺមិនអាចបើកApp ABA លើទូរស័ព្ទ​របស់អ្នកដើម្បី​ប្រើប្រាស់​App ក្នុងការធ្វើសេវាធនាគារ​ ប៉ុន្ដែឥឡូវ​បញ្ហា​នេះ​មិនមានទៀតខណៈ​ABA ទើបតែបញ្ចេញមុខងារថ្មីអាចឲ្យអ្នកប្រើប្រាស់App ដោយមិនបាច់មានអ៊ីនធើណេត​។

 ពេលអ្នកគ្មាន​អ៊ីនធើណេត​​​ ពេលបើកApp ABA នោះអ្នកនឹងឃើញ​ពាក្យ” Switch to offline mode” ដែលមានន័យបងប្អូនអាច​ប្ដូរទៅប្រើមុខងារ ដោយមិនចាំបាច់ប្រើប្រាស់អ៊ីនធើណេតឡើយ​ អ៊ីចឹងសូមចុចលើពាក្យ Switch to offline mode។

បន្ទាប់មកអ្នកនឹងឃើញមុខងារ៣ដែលABA អនុញ្ញាតឲ្យអ្នក​​ធ្វើប្រតិបត្តិការសេវាធនាគារលើទូរស័ព្ទដៃដោយមិនចាំបាច់មានអ៊ីនធើណេតដូចជា​ទទួលប្រាក់ពីអ្នកដទៃ​ ម្ចាស់​ហាងអាចបង្ហាញQR code ដើម្បី​ឲ្យអតិថិជនទូទាត់និងការខលទៅកាន់ABA បាន២៤ម៉ោងជាដើម​។

Photo 2022 07 28 09.05.24

Photo 2022 07 28 09.05.28

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia