ដំណឹង! ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពុជាអាចនឹងលែងទទួលឥទ្ធិពលពីការរញ្ជួយហើយ
ធី ស្រីល័ក្ខMARCH 29 2025960 views

យោងតាមការចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមនៅកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ នៅចំណុចកណ្ដាល ( Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។

 

បើយោងតាមការវាស់វែង ដែលផ្តល់ដោយទីភ្នាក់ងារអង្កេតតាមដានភូគព្ភសាស្ត្រ របស់សហរដ្ឋអាម៉េរិក (USGS) ប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងការិយាល័យ អង្កេតរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ ហើយកម្រិតរញ្ជួយនេះ អាចនឹងថយចុះជាបន្តបន្ទាប់ទៀត។ ដោយឡែកនៅកម្ពុជាយើង អាចនឹងលែងទទួលឥទ្ធិពលពីការរញ្ជួយដោយសារaftershock ។

 

គួរបញ្ជាក់ថា ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់៕

៣

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia