អាមេរិកសម្រេចផ្តល់ ជំនួយសរុប៥៥លាន$ រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រប្រជាជនកម្ពុជាលើវិស័យ៥នេះ
Ping Chou EngOCTOBER 24 202410 views

ក្រោយដំណើរទស្សនៈកិច្ចនៅកម្ពុជារបស់នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល អ្នកស្រី Samantha Power លោកស្រីបានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ប្រជាជនកម្ពុជា មានជំនួយសរុប៥៥លាន$ លើវិស័យសំខាន់ៗចំនួន៥។  

 

វិស័យសំខាន់ៗចំនួន៥ដែល USAID ផ្តល់ឱ្យកម្ពុជារួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ ក្នុងនោះកញ្ចប់ជំនួយសំខាន់ៗដែលសហរដ្ឋអាមេរិកផ្តល់ឱ្យដើម្បីគាំទ្រប្រជាជនកម្ពុជាមានចំនួនសរុប៥៥លានដុល្លារ។ ដោយក្នុងនោះថវិកាចំនួន១៧លានដុល្លារ គឺសម្រាប់ផ្តល់ឱ្យ អង្គការមិនមែនរដ្ឋាភិបាល ដែលមានរយៈពេល៥ឆ្នាំសម្រាប់គាំទ្រ វិស័យសុខភាព

 

ក្នុងនោះថវិកាជំនួយស​ម្រាប់វិស័យសន្តិសុខស្បៀងមានមានចំនួនជាង ២៩លានដុល្លារ ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងវិស័យសុខភាពនិងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាហើយ ថវិកាចំនួន៦លានដុល្លារ ពីទីភ្នាក់ងារជំនួយអាមេរិក USAID នឹងគាំទ្រដល់វិស័យសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិការងារនៅកម្ពុជា និងការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ។

 

ចំណែកឯថវិកា ចំនួន៣លានដុល្លារ ពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ សម្រាប់ជនមានពិការភាព និងដោះស្រាយឧបសគ្គនានាសម្រាប់ជនមានពិការភាព។

 

ដោយឡែកក៏មានគម្រោងជំនួយមួយទៀតរបស់សហរដ្ឋអាមេរិក(USAID) ដែលមានឈ្មោះថា (COMMIT 2) មានចំនួន ថវិកាសរុប១៧លានដុល្លារ គឺសម្រាប់គាំទ្រផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយជំនួយនេះនឹងមានរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ផ្តល់ឱ្យទៅអង្គការ KHANA ដែលជាអង្គការមិនមែនរដ្ឋាភិបាល កំពុងធ្វើការផ្នែកជំងឺអេដស៍។

 

គួរបញ្ជាក់ផងដែរថាកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព៕

 

463847485 929986669178033 1811768370498939210 N

 

463018924 929481815895185 2845002931628541481 N

 

464008786 930012602508773 7169440269429932341 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia