ស្ថាប័នពិភពលោកចំនួន៣ ដែលសហរដ្ឋអាមេរិកត្រៀម ដកខ្លួនចេញពីសមាជិកនិងផ្តាច់ជំនួយផ្សេងៗ
Ping Chou EngFEBRUARY 6 2025396 views

ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Donald Trump រដ្ឋាភិបាលអាមេរិកបានប្រកាសដកខ្លួនចេញនិងផ្តាច់ជំនួយផ្សេងៗចេញពីអង្គការអន្តរជាតិធំៗចំនួន៣ ដែលធ្លាប់ជាតួឯកមនុស្សធម៌សម្រាប់សកលនាពេលកន្លងមក ដោយស្ថាប័នពិភពលោកចំនួន៣នោះរួមមាន៖

 

 

. ទីភ្នាក់ងារជំនួយអាមេរិក (USAID)៖​ ប្រធានាធិបតី Trump សម្រេចផ្អាកប្រតិបត្តិការជំនួយ អន្តរជាតិស្ទើរតែទាំងអស់សម្រាប់រយៈពេល ៩០ថ្ងៃដើម្បីពិនិត្យប្រសិទ្ធិភាពឡើងវិញ ស្របពេលដែលទីភ្នាក់ងារជំនួយដ៏ធំ USAID កំពុងស្ថិតនៅក្នុងពិចារណារំលាយស្ថាប័នចោល យ៉ាងយូរក្នុងខែកុម្ភៈនេះ ក្រោមហេតុផលមិនចំណេញដល់ប្រយោជន៍ជាតិអាមេរិក។ 

 

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន ៦៨ពាន់លានដុល្លារ លើជំនួយអន្តរជាតិក្នុងឆ្នាំ ២០២៣។​ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីគ្រប់គ្រងកម្មវិធីជំនួយមនុស្សធម៌ក្នុងពិភពលោកក្រោមរដ្ឋាភិបាលអាមេរិក។

 

ថវិកាជាច្រើនរបស់ USAID ត្រូវបានចំណាយលើកម្មវិធីសុខភាព ដូចជាការផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង ជួយបញ្ឈប់ការរីករាលដាលនៃមេរោគដែលមានសក្តានុពលក្នុងការបង្កឱ្យមានជំងឺរាតត្បាតនិងការអប់រំជាដើម។

 

A A1yq C C9

 

. ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)៖ ប្រធានាធិបតីលោក​​ Donald Trump បានប្រកាសកាលពីថ្ងៃទី០៤​ ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សកំពូល នៃអង្គការសហប្រជាជាតិ ហើយនឹងមិនបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីនឡើយ ក្រោមហេតុផលផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

 

អង្គការសិទ្ធិមនុស្ស UNRWA ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៤៩ ដោយអង្គការនេះបានផ្តល់ជំនួយ ការអប់រំ ការថែទាំសុខភាព និងសេវាកម្មផ្សេងទៀតដល់ប្រជាជនប៉ាឡេស្ទីនប្រហែល ២.៥លាននាក់នៅហ្គាហ្សា ប្រជាជនក្នុងប្រទេសស៊ីរី ហ្ស៊កដានី និងលីបង់។

 

ក្រៅពីបទបញ្ជាប្រតិបត្តិរបស់ Trump អំពីការដកខ្លួនពីអង្គការសិទ្ធិមនុស្ស រដ្ឋាភិបាលអាមេរិកក៏បន្តអំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពីការត្រួតពិនិត្យ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលត្រូវបានគេស្គាល់ថាជាអង្គការយូណេស្កូ (UNESCO) ផងដែរ។

 

Thessismun United Nations Human Rights Council

 

 

. អង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃទី២០ ខែមករា លោក​ Donald Trump បានប្រកាសអំពីការ​ដកសហរដ្ឋអាមេរិក ចេញពី​ភាពជាសមាជិកនិងផ្តាច់ជំនួយផ្សេង ក្រោមហេតុផលខាតថវិកាជាតិ និងភាពមិនច្បាស់លាស់របស់ WHO ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនាពេលកន្លងមក។ ខណៈការលុបឈ្មោះចេញពីសមាជិកនេះនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៦។

 

WHO គឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិ មានភារកិច្ចរៀបចំ និងប្រយុទ្ធប្រឆាំងនឹងភាពអាសន្នផ្នែកសុខភាពរបស់ពិភពលោក។ ចាប់តាំងពីការបង្កើតWHO ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋ​អាមេរិក​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំងនិងផ្តល់ជំនួយច្រើនជាងគេលើបណ្តាប្រទេសជាសមាជិក ចាប់​តាំង​ពីពេលចូលជាសមាជិកនៅ​​ឆ្នាំ១៩៤៨៕

 

Dg Dr Tedros

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia