ហាងឆេងមាសប្រែប្រែខ្លាំង! បើបានទិញមាសនៅតម្លៃ២២១ដុល្លារក្នុង១ជី តើពេលនេះអ្នកចំណេ.ញបានប៉ុន្មាន?
Toeuy HongFEBRUARY 5 2025123 views

នៅថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តឡើងថ្លៃជាង២២ដុល្លារដោយឡើងដល់២,៨៦៥ដុល្លារក្នុងមួយអោន( ស្មើនឹង៣៤៥១ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសក្នុស្រុកយើងវិញក៏បន្តឡើងដូចគ្នា ឡើងដល់៣៣៨ដុល្លារក្នុងមួយជី។

 

 នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបន្ទាប់ពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាទី៤៧របស់អាមេរិកជាផ្លូវការ យើងសង្កេតឃើញថាហាងឆេងមាសបានចាប់ផ្ដើមហក់ឡើងជាបន្តបន្ទាប់។

 

មានហេតុផលមួយចំនួនដែលធ្វើឲ្យហាងឆេងមាសលើទីផ្សារអន្តរជាតិកាន់តែឡើង។ កត្តាទីមួយដែលធ្វើឲ្យមាសឡើងថ្លៃគឺដោយសារតែការព្រួយបារម្ភនៃការកើនឡើងអតិផរណា។ ជាក់ស្ដែងលោកត្រាំព្រមានយកពន្ធនាំចូលពីចិននិងកាណាដាធ្វើឲ្យមានការព្រួយបារម្ភថាអតិផរណានឹងកាន់តែកើនឡើង។ មាសតែងតឡើងថ្លៃនៅពេលមានវិបត្តិអតិផរណាដូច្នេះក្ដីបារម្ភនេះបានរុញតម្លៃមាសឲ្យឡើងលើស។

 

ក្រៅពីក្ដីបារម្ភនៃការកើនឡើងអតិផរណា មានបញ្ហាមួយទៀតដែលរុញតម្លៃមាសឲ្យឡើងថ្លៃនោះគឺការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្មកើតឡើង។ កាលពីថ្ងៃអង្គារ៍នេះក្រោយពីត្រាំព្រមានយកពន្ធចូលពីចិន ដូច្នេះហើយចិនក៏ព្រមានវិញថានឹងយកពន្ធនាំចូលពីអាមេរិកវិញ។

 

ប្រសិនបើអ្នកបានទិញមាសនៅតម្លៃ២២១ក្នុងមួយជីដែលជាតម្លៃធ្លាក់ទាបបំផុតចុងក្រោយ តើពេលនេះអ្នកចំណេញបានប៉ុន្មានហើយ?

ដូចបានបញ្ជាក់ខាងលើរួចហើយថាគិតត្រឹមថ្ងៃនេះហាងឆេងមាសឡើងដល់៣៣៨ដុល្លារក្នុងមួយជី ដូច្នេះបើអ្នកបានទិញនៅតម្លៃ២២១ដុល្លារ នោះពេលនេះអ្នកចំណេញបាន១០៧ដុល្លារក្នុងមួយជី

Che

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia