ក្រុមហ៊ុនរបស់ត្រកូលមហាសេដ្ឋី១នេះ ជាអ្នកផលិតថ្នាំមូសលក់ អាចកើបលុ.យរាប់លាន$ ក្នុង១ឆ្នាំៗ
Ping Chou EngFEBRUARY 5 202583 views

យោងតាមការស្រាវជ្រាវទីផ្សាររបស់ Market&Market បានឱ្យដឹងថា ទីផ្សារនៃផលិតថ្នាំកម្ចាត់មូសជាសកលមានតម្លៃប្រហែល៦.៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០២៦ កើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៥.៦%។

 

ក្នុងចំណោមទីផ្សារនោះក្រុមហ៊ុន SC Johnson គឺជាក្រុមហ៊ុនដ៏ល្បីមួយឈរជើងជាង១៣៩ឆ្នាំ ដែលដឹកនាំដោយលោក Herbert Fisk Johnson III នាយកប្រតិបត្តិក្នុងសាជីវកម្មចម្រុះនៃត្រកូលមហាសេដ្ឋីអាមេរិក Johnson ដែលជាអ្នកផលិតនិងចែកចាយធំបំផុត នូវផលិតផលសារធាតុគីមីសម្រាប់ប្រើប្រាស់ផ្សេងៗដូចជា​ថ្នាំមូសជាដើម។  

 

ដោយផលិតប្រភេទផលិតផលដូចជាថ្នាំបាញ់ ថ្នាំចំហាយទឹក ក្រែម ប្រេង កម្រាលនិងផលិតអគ្គិសនីការពារមូស ពីសារធាតុផ្សំគីមីនិងរុក្ខជាតិផ្សេងៗ ផលិតផលរបស់ក្រុមហ៊ុននេះបានដាក់លក់តាមផ្សារទំនើបនានា ពាណិជ្ជកម្មអេឡិចត្រូនិក និងចែកចាយទៅ៣៥ប្រទេស ជុំវិញពិភពលោករួមទាំងកម្ពុជាផងដែរ។  

 

ម៉ាក់យីហោផលិតផលល្បីៗរបស់ក្រុមហ៊ុននេះរួមមាន៖ ថ្នាំបាញ់មូស​ Raid , ឡេលាបកម្ចាត់មូស OFF, ផលិតផលបំភាយក្លិន Glade, ទឹកលាងបង្គន់ Duck និងទឹកជូតការ៉ូ កញ្ជក់ Mr Muscle ជាដើម។

 

Se Johnson 2

 

មានមូលដ្ឋាននៅទីក្រុង Racine រដ្ឋ Wisconsin​ ក្រុមហ៊ុន SC Johnson មិនបង្ហាញជាសាធារណៈនូវតួលេខប្រាក់ចំណូលជាក់លាក់ សម្រាប់ខ្សែផលិតផលនីមួយៗនោះទេ ប៉ុន្តែប្រាក់ចំណូលជាសាធារណៈនៃផលិតផល ក្រុមហ៊ុនបានប្រកាសថាមានចំនួន១០ពាន់លានដុល្លារប្រចាំឆ្នាំបានមកពីការលក់។

 

សូមជម្រាបថាត្រកូលគ្រួសារមហាសេដ្ឋី Jonhson ដែលជាម្ចាស់សាជីវកម្មក្រុមហ៊ុន SC Johnson នេះគឺជាអ្នកមានកំពូលនៅអាមេរិក ស្ថិតនៅលំដាប់មហាសេដ្ឋីទី៧ ។

 

បើតាមការឱ្យដឹងពី Forbes គ្រួសារនេះមានទ្រព្យសម្បត្តិសរុប៣៨.៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ បានមកពីប្រភពចំណូលលើការរកស៊ីធ្វើពាណិជ្ជកម្ម ផលិតនិងចែកចាយសម្ភារៈក្នុងវិស័យឧស្សាហកម្មផលិតផលក្នុងផ្ទះ៕

 

E6d7e2f6aada97b56150b9ee21c84aac

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia