រកផ្លូវវាង! អាជ្ញាធរ នឹងធ្វើការបិទចរាចរកំណាត់ផ្លូវ ៦០ ម៉ែត្រចំនួន ៣ ថ្ងៃ
Bunthoeun KoemFEBRUARY 2 202510.1 K views

អាជ្ញាធរនឹងធ្វើការបិទចរាចរកំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ រួមនឹងកំណាត់ផ្លូវជាតិលេខ ២ រយៈពេល ៣ ថ្ងៃ ដើម្បីរៀបចំស្ទូចលើកផ្ទឹមស្ពានបេតុងអារម៉េ ចូលក្នុងការដ្ឋានសាងសង់ស្ពានអាកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ការបិទចរាចរកំណាត់ផ្លូវខាងលើមានដូចតទៅ៖

  • ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បិទចរាចរកំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។
    • ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៥ បិទចរាចរកំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីរម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។
      • ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បិទចរាចរកំណាត់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) និងផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ ទៅដល់មហាវិថីព្រលានសម្តេចតេជោ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់៕

      475478572 933177752323901 5314042919508804714 N

      475746239 933177718990571 6942586027565288923 N

      476156715 933177682323908 313509642625160597 N

      អត្ថបទពេញនិយមប្រចាំខែ
      អត្ថបទថ្មីៗ
      Footer Background
      Business Cambodia
      បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
      © 2025 Baksey Media. All Rights Reserved.
      Developed by: Technology Cambodia