ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ឲ្យដាក់លក់តម្លៃ៤ ០០០ រៀល/លីត្រសម្រាប់សាំងធម្មតា និងតម្លៃ៣ ៩៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺចុះថ្លៃ ៥០រៀល ចំណែកម៉ាស៊ូតវិញគឺចុះថ្លៃ ១០០រៀលផងដែរ ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤,០៥០រៀល/លីត្រ និងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀល/លីត្រ ។
គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕