ខ្យល់គឺជាអង្គធាតុសំខាន់បំផុត សម្រាប់មនុស្សរាល់រូប។ យ៉ាងណាមិញបើតាមការជូនដំណឹង អំពីគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី០១និង០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឱ្យដឹងថា រាជធានី-ខេត្តចំនួន២២ មានបរិយាកាសខ្យល់ល្អ។ ក្នុងនោះខេត្តចំនួន៣មានបរិយាកាសខ្យល់ពណ៌ទឹកក្រូចដែលមានកម្រិតពុលមធ្យម។
២. ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តមណ្ឌលគីរី និងខេត្តរតនគិរី
៣. ពណ៌បៃតង៖ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ
៤. ពណ៌លឿង៖ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
សូមជម្រាបថាស្ថានភាពខ្យល់បច្ចុប្បន្ន គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”៕