នាសព្វថ្ងៃនេះ យើងតែងតែសង្កេតឃើញថាមាន Youtuber ជាច្រើនកំពុងតែស្វិតស្វែងក្នុងការផលិតវីដេអូដើម្បីបង្ហោះចូលទៅក្នុងយូធូបយ៉ាងព្រោងព្រាតដើម្បីរកចំណូល។ ទាក់ទងជាមួយការធ្វើវីដេអូយូធូបនេះដែរ ប្រសិនជាយើងធ្វើត្រូវហើយមានគោលដៅច្បាស់វិញនោះប្រាកដជាអាចរកចំណូលបានច្រើនពីយូធូបផងដែរ។
ជាមួយគ្នានោះដែរ បងប្អូនមានដឹងទេថា នៅក្នុងឆ្នាំ២០២៥ នេះ សម្រាប់បងប្អូនដែលផលិតវីដេអូបាន 1M view ចូលទៅក្នុងយូធូបតើបានលុយប៉ុន្មានដែរ?
យោងតាមការគេហទំព័រ AIR Media Tech បានឱ្យដឹងថា Youtuber នៅខ្មែរ អាចរកប្រាក់ចំណូលបានចន្លោះពី ៣០០០ដុល្លារទៅ៧០០០ដុល្លារ សម្រាប់អ្នកមើល 1M view ដោយលុយទទួលបានច្រើនឬតិច អាស្រ័យទៅលើវីដេអូដែល YouTube ផលិតនោះជាទម្រង់ខ្លី ឬទម្រង់វែង បើខ្លីបានលុយតិចទៅតាមនោះដែរ។
នៅក្នុងនោះដែរ ដើម្បីអាចរកលុយពី YouTube បានត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន៤ ដូចខាងក្រោមនេះ ៖
១. គោរពតាម ឬមិនធ្វើសកម្មភាពទាំងឡាយណាដែលប្រឆាំងទៅនឹងគោលការណ៍រកប្រាក់របស់ YouTube (YouTube Channel Monetization Policies)
២. មាន Subcribers ចាប់ពី ១០០០ ឡើងទៅ
៣. វីដេអូមានអ្នកទស្សនា ចាប់ពី៤ពាន់ម៉ោងឡើងទៅ
៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ YouTube បាន
គួរជម្រាបថា ដើម្បីអាចរកលុយបានពីយូធូប បងប្អូនត្រូវគោរពតាមគោលការណ៍ដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញា៕