មកដល់ពេលនេះមនុស្សមួយមួយចំនួនធំមិនសូវហ៊ានយកទៅរកស៊ីនោះទេព្រោះពេលបច្ចុប្បន្នរកស៊ីតឹងជាងមុន ពោលគឺរកស៊ីលក់ដូររកចំណូលអត់បានដូចមុន។ ហើយពួកគាត់ក៏មិនសូវហ៊ានយកលុយទៅវិនិយោគដែរព្រោះតែស្ថានភាពមិនទាន់អំណោយផល។
ដោយសារមិនហ៊ានយកលុយរកស៊ីនិងវិនិយោគដូច្នេះបងប្អូនមួយចំនួនដែលសល់លុយ ពួកគាត់យកលុយទៅដាក់សន្សំនៅធនាគារ ចំណែកអ្នកខ្លះទៀតក៏យកលុយទៅទិញមាសទុក។
ចុះរវាងយកលុយទៅដាក់ធនាគារនិងយកលុយទៅទិញមាសតើមួយណាល្អជាង?
តាមពិតទៅទាក់ទងនឹងការដាក់លុយនៅធនាគារនិងយកលុយទិញមាសទុកគឺជាជម្រើសសម្រាប់មនុស្សម្នាក់ៗដោយផ្អែកទៅលើគោលដៅហិរញ្ញវត្ថុនិងពេលវេលារបស់ពួកគាត់។ ខាងក្រោមនេះគឺជាការប្រៀបធៀបរវាងដាក់លុយធនាគារនិងទិញមាសដើម្បីជាជំនួយដល់ការសម្រេចចិត្តឲ្យសមស្របនិងសក្តសមសម្រាប់បងប្អូន៖
ការទិញមាសទុក
អត្ថប្រយោជន៍នៃការទិញមាស៖
១. ប្រឆាំងនឹងអតិផរណា៖ មាសគឺជារបស់ដែលអាចប្រឆាំងនឹងអតិផរណាពោលគឺតម្លៃវាអាចនឹងឡើងទៅតាមរយៈពេល។ ដូច្នេះបើអ្នកទិញមាស លុយរបស់អ្នកមិនងាយបាត់បង់តម្លៃឡើយពេលអតិផរណាកើនឡើង។
២. មាសជាទ្រព្យសុវត្ថិភាព៖ មាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពពោលគឺទោះជាស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ចល្អ ឬអាក្រក់មាសនៅតែអាចរក្សាតម្លៃវាបានល្អដោយតម្លៃរបស់វាមិនចេះបាត់បង់ឡើយ។
៣. ងាយស្រួលលក់៖ នេះគឺជាចំណុចល្អមួយរបស់មាសដែលធ្វើឲ្យមនុស្សចូលចិត្តទិញទុកពោលគឺពេលអ្នកជួបបញ្ហាត្រូវការលុយបន្ទាន់ អ្នកអាចលក់មាសយកលុយដោះស្រាយបញ្ហាបានភ្លាមៗ។
គុណវិបត្តិរបស់មាស
១. មិនមានការប្រាក់៖ មាសមិនផ្ដល់ជាការប្រាក់ដូចដាក់លុយធនាគារឡើយ
២. ពិបាកទុកដាក់៖ អ្នកត្រូវប្រយ័ត្នរឿងទុកដាក់ពេលទិញមាស បើទុកប្រហែសអាចបាត់បងក្នុងប្រការផ្សេងៗជាច្រើន
កាដាក់លុយនៅធនាគារ
អត្ថប្រយោជន៍នៃការដាក់លុយនៅធនាគារ
១. ធានាការប្រាក់៖ ដាក់លុយធនាគារអ្នកនឹងទទួលបានចំណូលពីការប្រាក់ថេរទៅតាមរយៈពេលដែលអ្នកដាក់
២. ហានិភ័យទាប៖ ការដាក់លុយធនាគារគឺសុវត្ថិភាពនិងហានិភ័យទាបទៅតាមចំនួនលុយរបស់អ្នក
៣. ងាយស្រួលដក៖ ដាក់លុយធនាគារងាយស្រួលដកពេលអ្នកត្រូវការលុយ
គុណវិបត្តិនៃការដាក់លុយធនាគារ
១. លុយអ្នកអាចបាត់បង់តម្លៃ៖ នៅក្នុងករណីអតិផារណាកើនឡើងខ្លាំង ការដាក់លុយធនាគារធ្វើឲ្យអ្នកខាតបង់លុយ
២. បានផលចំណេញទាប៖ ការដាក់លុយធនាគារបានផលចំណេញបើធៀបនឹងមាសទៅតាមរយៈពេល
ចុះអ្នកគួរជ្រើសរើសមួយណា រវាងដាក់លុយនៅធនាគារនិងទិញមាសទុក???
សម្រាប់អ្នកវិនិយោគរយៈពេលវែងដែលចង់ការពារទ្រព្យពីការកើនឡើងអតិផរណានិងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ការទិញមាសគឺជាម្រើសល្អ។
យ៉ាងណាមិញបើអ្នកត្រូវការសុវត្ថិភាព ងាយស្រួលដកលុយប្រើប្រាស់និងចំណូលថេរ ការដាក់លុយធនាការគឺជាជម្រើសល្អសម្រាប់។
យុទ្ធសាស្រ្តដ៏ល្អមួយដែលអ្នកគួរគិតគូធ្វើនោះគឺអ្នកគួរធ្វើពិធកម្មលុយរបស់អ្នកពោលគឺទុកលុយឲ្យច្រើនកន្លែងដើម្បីកាត់បន្ថយហានិភ័យ។ ដូច្នេះបើអ្នកមានលុយអ្នកគួរទុកនៅធនាគារខ្លះនិងទិញមាសខ្លះគឺជារឿងល្អបំផុត៕