ពេទ្យ១កន្លែង ប្រកាសព្យាបាល ជំងឺភ្នែកនិងចែកវ៉ែនតាជូនពលរដ្ឋ ឥតគិតថ្លៃចំនួន៥ថ្ងៃ
Ping Chou EngFEBRUARY 5 20251.3 K views

កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានផ្តល់សេវាពិនិត្យ សុខភាពភ្នែក ព្យាបាល និងចែកវ៉ែនតាជូនពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៥ថ្ងៃ ចាប់ពី ថ្ងៃទី០៣ ដល់០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅទីរួមខេត្តត្បូងឃ្មុំ។

 

ប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថាសកម្មភាពសប្បុរសធម៌នេះបានឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ  ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក។

 

ស​ម្រាប់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សទូទៅ ជាពិសេសបុគ្គលដែលមានវ័យចំណាស់ ដោយភាគច្រើននៃពួកគាត់មានបញ្ហាភ្នែកឡើងបាយ។

 

អាស្រ័យហេតុនេះលោកវេជ្ជបណ្ឌិត អេក ឃាង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញទៅធ្វើការពិនិត្យនិងទៅទទួលយកសេវាព្យាបាលដោយពុំគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដូចកាលបរិច្ចេទជម្រាបជូនខាងលើ៕

 

3

 

6

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia