មិនងាយមានទេ! ធនាគារក្នុងស្រុកធំមួយផ្ដល់ការប្រា.ក់សន្សំខ្ពស់ អ្នកអាចផ្ទេរនិងដាក់-ដកប្រាក់ប្រចាំថ្ងៃបាន
Toeuy HongFEBRUARY 4 20258.3 K views

ជាទូទៅគណនីសន្សំដែលបងប្អូនធ្វើការទូទាត់ ផ្ទេរលុយឬដកលុយប្រចាំថ្ងៃគឺមិនទទួលបានការប្រាក់ច្រើននោះទេ ប៉ុន្ដែពេលនេះ ធនាគារវីងដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាបានផ្ដល់នូវអត្រាការប្រាក់សន្សំខ្ពស់ដែលមិនធ្លាប់មានពីមុន។

 

គណនីនេះ ធនាគារវីងឲ្យឈ្មោះថា” គណនីសន្សំ” ដោយអ្នកដាក់ប្រាក់បញ្ញើរទទួលបានអត្រាការប្រាក់សន្សំប្រចាំឆ្នាំរហូតដល់ទៅ៣%។

 

អ្វីដែលកាន់តែពិសេសនោះគឺគណនីសន្សំនេះ បងប្អូនអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែងាយស្រួលដូចជា ដក-ដាក់ប្រាក់, ទូទាត់, ផ្ទេរប្រចាំថ្ងៃតាមតម្រូវការរួមទាំងអាចធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីងបានទៀតផង។

 

លើសពីនេះអ្នកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីគណនីសន្សំមួយដូចជា៖  ទិញទំនិញអនឡាញបានយ៉ាងងាយស្រួល, ទូទាត់ការចំណាយផ្សេងៗតាមរយៈគ្រប់កូដKHQR ទាំងអស់, ផ្ទេរប្រាក់ ទទួលប្រាក់ឆ្លងធនាគារនិងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច, ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការ, បង្កើតកាតនិម្មិត(VISAឬ Master), បញ្ជារទិញអីវ៉ាន់ឬអាហារតាមរយៈវីងម៉ង និងអត្ថប្រយោជន៍ជាច្រើនទៀត។

 

សរុបមកគណនីសន្សំរបស់ធនាគារវីងមួយនេះគឺជាគណនីដ៏សក្តសមបំផុតសម្រាប់អ្នកដែលធ្វើប្រតិបត្តិការប្រចាំថ្ងៃដូចជា ដក-ដាក់ប្រាក់, ទូទាត់, ផ្ទេរប្រាក់ហើយចង់បានការប្រាក់ខ្ពស់និងមានភាពបត់បែនតាមតម្រូវការដោយគ្មានលក្ខខណ្ឌស្មុគស្មាញច្រើនឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia