វិស័យអប់រំសំខាន់! ខណៈពេលនេះ Trump សម្រេ​ចរំលាយក្រសួងអប់រំ ដើម្បីរឿង១នេះ
Ping Chou EngMARCH 20 20253 K views

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ថា​ ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជា រំលាយនាយកដ្ឋានអប់រំនិងកាត់បន្ថយបុគ្គលិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីកាត់ចំណាយរដ្ឋបាលសហព័ន្ធ។ 

 

 

Photo 2025 03 20 10 09 23

 

 

ជុំវិញបញ្ហានេះសេតវិមានបានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រប់គ្រងរបស់រដ្ឋាភិបាលសហព័ន្ធលើការអប់រំគឺបរាជ័យសម្រាប់សិស្ស ឪពុកម្តាយ និងគ្រូបង្រៀន ដោយនាយកដ្ឋានអប់រំបានចំណាយជាង ៣ពាន់ពាន់លានដុល្លារ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ១៩៧៩ ហើយមិនបានធ្វើឱ្យប្រសើរឡើងនូវសមិទ្ធិផលរបស់សិស្សដែល ត្រូវបានវាស់វែងដោយពិន្ទុតេស្តស្តង់ដារទេ»

 

 

សម្រាប់បទបញ្ជាប្រតិបត្តិបិទនិងលុបចោលនាយកដ្ឋានអប់រំនេះ គឺជាសេចក្តីសម្រេចដំបូងហើយរបស់លោក​ប្រធានាធិបតី Trump ដែលត្រូវឆ្លងការអនុម័តពីសភាក្នុងគណៈរដ្ឋមន្ត្រី ដើម្បីកាត់បន្ថយចំណាយសហព័ន្ធ។ ទន្ទឹមគ្នានេះដែរសភាក៏បានជំទាស់និងរារាំងលើសេចក្តីសម្រេចនេះ ដោយមិន​គាំទ្រ​ការ​លុប​ចោល​នាយកដ្ឋាន​អប់រំ​ទេ។

 

Screenshot 2025 03 20 095846

 

 

ប៉ុន្តែទោះបីជាការអនុម័តបិទជាផ្លូវការមិនទាន់សម្រេចមួយរយភាគក៏ដោយ គេ​មើលឃើញថារដ្ឋបាល Trump នឹងអាចធ្វើឱ្យបុគ្គលិកស្ទើរតែមិនអាចអនុវត្តការងាររបស់ពួកគេបាន ដូចដែលបានធ្វើជាមួយនឹងបុគ្គលិកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែរ។

 

សូមជម្រាបថាមុនពេលបង្កើតនាយកដ្ឋានអប់រំ (ក្រសួងដែលគ្រប់គ្រងវិស័យអប់រំក្នុងប្រទេស) ការអប់រំគ្រាន់តែជាផ្នែកមួយនៃនាយកដ្ឋានសុខភាព អប់រំនិងសុខុមាលភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលនាយកដ្ឋាននេះបានដំណើរការពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧៩ រហូតឈានដល់ការផ្តាច់ខ្លួនបង្កើតជានាយកដ្ឋានអប់រំ​ឯករាជ្យនៅឆ្នាំ១៩៧៩៕

 

 

Photo 2025 03 20 10 07 43

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia