សួនឧស្សាហកម្មនៅកម្ពុជាកើនដល់ ២០ ទីតាំង ខណៈខេត្ដសក្ដានុពលមួយនេះមានច្រើនជាងគេ
Bunthoeun KoemMARCH 20 202568 views

គិតត្រឹមឆ្នាំ ២០២៤ កន្លង​ទៅប្រទេសកម្ពុជា មានសួនឧស្សាហកម្មសរុបកើនដល់ ២០ ទីតាំងហើយ ដោយចំនួននេះមានការកើនឡើងចំនួន៥ទីតាំង ស្មើនឹង ១៧,៦៥ភាគរយបើ​ធៀបនឹងឆ្នាំ២០២៣។ នេះយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវបានដកស្រង់ដោយក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ 

 

Img 20250319 194111 933

 

របាយការណ៍ដដែលបានបង្ហាញថា ពីឆ្នាំ២០២០ មកដល់ ឆ្នាំ២០២៤ សួនឧស្សាហកម្មបានកើនឡើងដល់ ១៣ ទីតាំង ខណៈនៅឆ្នាំ​២០២០ មានត្រឹម ១០ទីតាំង, ឆ្នាំ២០២១ មាន១៣ ទីតាំង, ឆ្នាំ២០២២ មាន ១៤ទីតាំង ,ឆ្នាំ២០២៣ មាន១៧ ទីតាំង ហើយ​ឆ្នាំ២០២៤ បានកើនឡើង​រហូត​ដល់ ២០ទីតាំង។

 

យ៉ាងណា ក្នុងចំណោមសួនឧស្សាហកម្មទាំង២០ ទីតាំង មាននៅខេត្តកណ្តាល ៧ ទីតាំង (មានច្រើនជាងគេ) ,រាជធានីភ្នំពេញចំនួន៦ ទីតាំង, ខេត្ដកំពង់ស្ពឺចំនួន៥ ទីតាំង, បន្ទាយ​មានជ័យចំនួន ១ ទីតាំង និងខេត្តតាកែវមានចំនួន ១ ទីតាំងផងដែរ។

 

សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី២របស់រាជ​រដ្ឋាភិបាលនីតិកាល៧នៃរដ្ឋសភា បានផ្តោតលើ​ការ​ពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួន​ឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និង តំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោត​លើការ​ប្រមូលផ្តុំ និងការអភិវឌ្ឍ​បណ្ដាញផលិតកម្មឱ្យដើរតួនាទីសំខាន់​ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង ឧស្សាហកម្មកម្ពុជា៕ 

 

Img 20250319 194115 042

Img 20250319 194114 976

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia