នរណាខ្លះកំពុងប្រើ? UN ថាទិន្នន័យអ្នកប្រើប្រាស់ដែលត្រូវបានលួ.ច ក្នុងកម្មវិធី Telegram គេនឹងយកទៅធ្វើរឿងធំ១នេះ
Kan DaraOCTOBER 9 20244 K views

អង្គការសហប្រជាជាតិ (UN) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា កម្មវិធីផ្ញើសារ Telegram បានក្លាយជាកន្លែងដែលបណ្តាញឧក្រិដ្ឋជនដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីរៀបចំធ្វើសកម្មភាពខុសច្បាប់ទ្រង់ទ្រាយធំ។ នេះបើយោងតាម Reuters ចុះផ្សាយនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

 

របាយការណ៍របស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានបង្ហាញថា ទិន្នន័យដែលត្រូវបានគេលួចចូល រួមទាំងព័ត៌មានលម្អិតកាតឥណទាន ពាក្យសម្ងាត់ និងប្រវត្តិកម្មវិធីរុករក ត្រូវបានជួញដូរដោយបើកចំហរលើទំហំដ៏ធំ។

 

Dd

 

ក្នុងនោះ ឧបករណ៍ដែលប្រើសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងកម្មវិធីដែលហៅថា “Deepfake” ត្រូវបានរចនាឡើងសម្រាប់ការក្លែងបន្លំ ហើយមេរោគលួចទិន្នន័យក៏ត្រូវបានលក់យ៉ាងទូលំទូលាយផងដែរ ខណៈការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដែលគ្មានអាជ្ញាប័ណ្ណបានផ្តល់សេវាកម្មលាងលុយដ៏ធំ។

 

Rr Large

 

គួរជម្រាបថា បើទោះបី Telegram បានកើនឡើងអ្នកប្រើប្រាស់ដល់ ១០០០លាននាក់ ជុំវិញពិភពលោកក្តី ក៏មានប្រទេសមួយចំនួនមិនអនុញ្ញាតឲ្យប្រជាជនខ្លួនប្រើប្រាស់វេទិកាទំនាក់ទំនងនេះផងដែរ ដោយសារតែក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ និងឧក្រិដ្ឋកម្ម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia