ទូរស័ព្ទiPhone គឺជាប្រេនទូរស័ព្ទដ៏ពេញនិយមសម្រាប់ប្រជាជនទូទាំងពិភពលោកដែលលក្នុងនោះ ប្រជាជនយើងភាគច្រើនសុទ្ធតែប្រើប្រាស់iPhoneផងដែរ។ អ្វីដែលយើងសង្កេតឃើញនោះគឺពលរដ្ឋយើងមួយចំនួននៅតែបន្តប្រើទូរស័ព្ទiPhone ស៊េរីចាសៗមានអាយុកាលយូរឆ្នាំហើយដែលគេមិនណែនាំឲ្យប្រើទៀតទេ។
ចំពោះម៉ូដែលទូរស័ព្ទiPhone ដែលអ្នកមិនគួរបន្តប្រើនៅឆ្នាំ២០២៥នេះគឺរាប់ចាប់ពីiPhone X ចុះក្រោមដោយមានដូចជា iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone, iPhone 6, iPhone 6s ហើយទូរស័ព្ទiPhone ដែលចាស់ៗជាងនេះទៀត។
ចំពោះមូលហេតុដែលអ្នកមិនគួរបន្តប្រើប្រាស់ស៊េរីចាស់ៗចាប់ពីiPhone X ចុះក្រោមគឺដោយសារតែម៉ូដែលទូរស័ព្ទចាស់ៗទាំងនោះគឺមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ទៀតទេ។ ក្នុងនោះវាហានិភ័យផ្នែកសន្តិសុខសុវត្ថិភាពក្នុងការប្រើប្រាស់ លែងទទួលបានការ update software ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយរងគ្រោះត្រូវគេhack។ លើសពីនេះiPhone ចាស់ៗពេកប្រើប្រាស់មិនដំណើរការល្អឡើយ ជាពិសេសមិនអាចdownload App មួយចំនួនយកប្រើប្រាស់បានស្រួលឡើយ។
រីឯទូរស័ព្ទiPhone ស៊េរីចាស់ៗដែលអាចប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ដោយសុវត្ថិភាពមានដូចជា iPhone XR, XS, XS Max និងiPhone ជំនាន់ក្រោយៗជាច្រើនទៀត៕