ប្រធានាធិបតី Trump បោះសម្តីបែបនេះ ក្រោយអ្នកជំនាញរំពឹងថា សេដ្ឋកិច្ចពិភពលោកអាចនឹងដាំក្បាលចុះខ្លាំង
Kan DaraMARCH 13 2025523 views

ប្រធានាធិបតីអាមេរិក Donald Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មតាមរយៈការដាក់ចេញនូវច្បាប់ពន្ធថ្មី និងការគំរាមកំហែងសងសឹក ដែលធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក និងបង្កក្តីព្រួយបារម្ភខ្លាំងអំពីការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

 

ឆ្លើយតបនឹងក្តីបារម្ភខាងលើ កាលពីថ្ងៃអាទិត្យ លោក Donald Trump បានលើកឡើងនៅក្នុង Fox News យ៉ាងដូច្នេះថា៖ «ខ្ញុំស្អប់ការទស្សន៍ទាយរឿងបែបនេះណាស់។ យើងអាចនឹងមានការរំខានខ្លះៗ ប៉ុន្តែពួកយើងមិនអីទេ»។ លោកបានបន្តទៀតថា៖ «ភាពចលាចលនាពេលថ្មីៗនេះ ជារយៈពេលនៃការផ្លាស់ប្តូរ។ វាត្រូវការពេលបន្តិច ប៉ុន្តែខ្ញុំគិតថាវាគួរតែជារឿងដ៏អស្ចារ្យសម្រាប់យើង»

 

យ៉ាងណាមិញប្រសិនបើវិបត្តិសេដ្ឋកិច្ចកើតឡើងមែន វានឹងក្លាយជាលើកទីពីរក្នុងរយៈពេល ១៦ឆ្នាំ ខណៈការធ្លាក់ចុះចុងក្រោយដែលបានអូសបន្លាយយូរបំផុតគឺឆ្នាំ ២០០៧ ដល់ឆ្នាំ២០០៩។ រលកស៊ូណាមិនៃវិបត្តិសេដ្ឋកិច្ចនេះ បានបង្កើតភាពអត់ការងារធ្វើ ប្រាក់ឈ្នួលនៅទ្រឹង វិបត្តិធ្ងន់ធ្ងរនៃចរន្តសាច់ប្រាក់ ហើយមនុស្សតស៊ូនឹងជីវភាពរស់នៅខ្លាំងបំផុត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia