បើមានពុំបាច់ទៅរៀនឆ្ងាយ! សម្ដេចតេជោ ហ៊ុន សែន បង្ហើបថាអង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា
Bunthoeun KoemMARCH 22 20233.8 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថានា ពេលខាងមុខ ចក្រភពអង់គ្លេសអាចនឹងមកបើកសាលកវិទ្យាល័យនៅកម្ពុជា។ ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

Photo 2023 03 22 10 08 10

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោនាយករដ្ឋមន្ដ្រមានបានប្រសាសន៍ដូច្នេះថា «ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេសមកបើកទៀតផង ឯកអគ្គរដ្ឋទូតអង់គ្លេស និងគណៈប្រតិភូអង់គ្លេសដែលជួបខ្ញុំតែងនិយាយជាមួ យខ្ញុំ ថាខាងមុខនេះអង់គ្លេសអាចនឹងបើកសាកលវិទ្យាល័យនៅកម្ពុជាដែលនោះក៏ជាឱកាសដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិតទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងតូចនោះគឺមានឱកាសចូលមហាវិទ្យាល័យសាកលវិទ្យាល័យក្នុងប្រទេសយើងតែម្ដង»

ជាមួយគ្នានោះសម្ដេចក៏បានគូសបញ្ជាក់ដែរថា ការសិក្សានៅក្នុងប្រទេស វានឹងមានការចំណាយតិចជាងការសិក្សានៅក្រៅប្រទេស ដែលនេះជាឱកាសដែលបងប្អូនអាចមានលទ្ធភាពរៀននៅសាលាល្អៗបាន៕

អត្ថបទ៖ កឹម ប៊ុនធឿន

Photo 2023 03 22 10 08 37

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia