កាលពីថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណៈជន ឱ្យបានជ្រាបអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ ដែលនៅតែបន្តមាននៅឡើយនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ ក្នុងនោះពពួកអូមិក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ។
ជាមួយគ្នានោះដែរ បើតាមលិខិតរបស់ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ក្រុមហ៊ុនមនុស្សទាំង៦ដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺនេះរួមមាន៖
១. អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ
២. ជំងឺរ៉ាំរ៉ៃប្រចាំកាយ
៣. មានជំងឺទឹកនោមផ្អែម
៤. លើសឈាម
៥. ជនចាស់ជរា
៦. ស្រ្តីមានផ្ទៃពោះ។
ក្រសួងសុខាភិបាលបានធ្វើការណែនាំនូវវិធានការណ៍៨ចំណុច ដើម្បីបង្កាការឆ្លងកូវីត១៩ ពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1)៖
១. អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី។
២. ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬ ទាញ ម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើម។
៣. ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល។
៤. ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាប់បិទជិត។
៥. ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
៦. រក្សាតម្អាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ។
៧. បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។
៨. ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្គាការឆ្លងទៅអ្នកដទៃ។